ថៃ ៖ ទោះបីជាមានប្រភពសារព័ត៌មានជាច្រើនបានចុះផ្សាយថា មូលហេតុដែលលោក Sean Jindachot និងនាង Gipsy Keerati បែកគ្នាព្រោះតែគ្មានពេលវេលាឲ្យគ្នាក្តី ប៉ុន្តែការពិតត្រូវបានបង្ហាញនៅពេលដែលសមីខ្លួនបានចេញមុខបកស្រាយដោយផ្ទាល់ ។
យោងតាមកិច្ចសម្ភាស៍របស់នាង Gipsy Keerati ជាមួយនិងអ្នកកាសែតបានឲ្យដឹងថា មូលហេតុដែលអ្នកទាំងពីរបែកគ្នា ព្រោះមានជនទី ៣ យ៉ាងពិតប្រាកដមែន ។ ទោះបីជាយ៉ាងណាក៏ដោយ តារាស្រីរូបនេះមិនអាចបញ្ជាក់ឲ្យលម្អិតនោះទេព្រោះ មានហេតុផលជាច្រើនផ្សេងទៀត រហូតធ្វើឲ្យពួកគេទាំងពីរសម្រេចចិត្តចែកផ្លូវគ្នាដើរ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar