CamNews

តារា 

គ្រូបង្វឹកទាំង ៥ ដែលអាចចូលមកជំនួស Sir Alexferguson

បន្ទាប់ពីគ្រូបង្វឹកដ៏ល្បីល្បាញ និង ល្អបំផុតម្នាក់បានប្រកាស ចូលនិវត្តន៍រួចមក Sir Alexferguson
បានបង្ហើបពីគ្រូបង្វឹកទាំង ៥ ដែលអាចមានឳកាស មកជំនួសកន្លែងរបស់លោក ។


-Jose Mourinho
បងធំរបស់ Real Madrid កំពុងតែមានគំរោងទៅបង្វឹក កីឡាករក្នុងទឹកដីចាស់ Chelsea របស់ខ្លួន
វិញ បន្ទាប់ពីទទួលបានជោគជ័យនៅ Real Madrid ខ្លាំងក្លាមក ។ ទោះជា Mourinho មានគំរោង
ទៅ Chelsea ក៏ដោយក៏រូបគាត់ ចាប់អារម្មណ៍ក្នុងតំណែងនេះដែរ ព្រោះសមត្ថភាពនិង ទេពកោ-
សល្យរបស់លោក ពិតជាអាចមកដឹកនាំក្រុម Manchester United បាន ។



-David Moyes
ទោះបីជាគ្រូបង្វឹក Everton មួយនេះមិនបានឈ្នះពានរង្វាន់ច្រើនដូចគេមែនតែ Moyes បានបង្ហាញពី
ទេពកោសល្យក្នុងការបង្វឹក កីឡាករទាំងអស់ ហើយនិង ការទិញដូរកីឡាករក្នុងចំនួនទឹកប្រាក់ដែល
ទាបតែល្អសំរាប់ក្រុម ដែលតែងតែធ្វើអោយ Sir Alexferguson សរសើរមិនដាចពីមាត់ ។



-Jurgen Klopp
ជាគ្រូបង្វឹកដែលធ្វើភ្លៀងផ្គរ អោយមានការភ្ញាក់ផ្អើលដោយបំបាក់ក្រុមយក្ស ហើយបានតំណែង
វគ្គផ្តាច់ព្រ័ត្រ ដែលជារឿងមួយមិនធម្មតា ធ្វើអោយ Sir Alexferguson មានការចាប់អារម្មណ៍ដែរ ។



-Ole Solskjaer
អតីតកីឡាករក្រុមបិសាចក្រហម ដែលស្ថិតនៅក្រោមការបង្វឹករបស់ Sir Alexferguson ។
Solskjaer ធ្លាប់មានប្រវត្តិជាវិរបុរស Manchester United ក្នុងឆ្នាំ ១៩៩៩ ដែលបានស៊ុតបញ្ចូល
ទី ជួយអោយក្រុមបិសាចក្រហម Manchester United ឈ្នះពានរង្វាន់ Champion League ។
សព្វថ្ងៃ Solskjaer ជាគ្រូបង្វឹករបស់ក្រុមបាល់ទាត់មួយ នៅស្រុកកំណើតរបស់ខ្លួន ហើយបាន
ដឹកនាំអោយឈ្នះពានរង្វាន់ទៀតផង ។ ជំហានមកកាន់កាប់នៅ Old Trafford គឺពិតជាធំសំរាប់
Solskjaer ។



-Gary Neville
ជាអតីតកីឡាករ របស់ Manchester United ដូចគ្នា។ បន្ទាប់ពីចូលនិវត្តន៍ពីកីឡាករមក Gary
Neville ក្លាយជាគ្រូបង្វឹករួមរបស់ ក្រុមជំរើសជាតិអង់គ្លេស ។ ដោយថ្មីៗនេះ Gary Neville ត្រូវ
បានគេអញ្ជើញមកអោយ
ធ្វើជាគ្រូបង្វឹក និង អ្នកចាត់ការ តែត្រូវបានបដិសេធដោយហេតុផល
ថា មិនទាន់ដល់ពេលវេលា តើវាអាចជាការរង់ចាំ ការកោះហៅរបស់ Manchester United ទេ?



ដោយ ៖ កុសល
ប្រភព ៖ manchesternews


Tags: sir alexferguson football star