CamNews

ប្លែកៗ 

លួចរថយន្តទំនើប Porsche ទៅស៊ីការ មិត្តភក្កិ ព្រោះចង់លើកមុខលើកមាត់ សម្លាញ់

ប្លែកៗ និងស្ទើរតែមិនគួរឲ្យជឿ ៖ បុរសម្នាក់ មកពីទីក្រុង Yibin ប្រទេសចិននោះ បានសម្រេចចិត្ត លួចយករថយន្តស៊េរីទំនើបមួយគ្រឿង ដើម្បីកម្មវិធីរៀបការ សម្លាញ់របស់ខ្លួន នេះបើយោងតាម សេចក្តីរាយការណ៍ ពីសារព័ត៌មាន Kwong Wah Yit Poh ។ 


                                                         *បញ្ជាក់ ៖ រូបភាព ឯកសារ

របាយការណ៍ គូសបញ្ជាក់ឲ្យដឹងថា បុរសរូបនោះ បានសម្រេចចិត្តលួចយករថយន្តស៊េរីទំនើប ម៉ូដែល Porsche ពីស្រ្តីម្នាក់ នៅទីក្រុង Chongzhou មួយថ្ងៃមុនកម្មវិធីរៀបមង្គលការ សម្លាញ់របស់លោក ហើយលោកបានសម្រេចបើករថយន្តមួយគ្រឿងនោះ មានរយៈចម្ងាយឆ្ងាយ ដល់ទៅ ៣០០គ.ម ទៅកាន់ទីក្រុង Yibin ដើម្បីចូលរួមកម្មវិធីមង្គលការ ។ 



                                                         *បញ្ជាក់ ៖ រូបភាព ឯកសារ

ជាមួយនឹងភាពភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលបានប្រទះឃើញ សម្លាញ់លេចមុខឡើង ក្នុងកម្ម វិធីមង្គលការរបស់ខ្លួនជាមួយនឹងរថយន្តទំនើបនោះ បុរសជាមិត្តសម្លាញ់ ដែលត្រូវជាកូនកម្លោះនោះ ក៏បានសម្រេចចិត្ត ខ្ចីរថយន្តទំនើបមួយគ្រឿងនោះទៅទទួលយក នារី ជាកូនក្រមុំ តែដឹងអីថា បន្តិចក្រោយមកភាពភ្ញាក់ផ្អើលក៏កើតមានឡើង នៅពេលដែលបានប្រទះឃើញ ប៉ូលីសជាច្រើន នាក់រងចាំរួចជាស្រេច នៅឯផ្ទះកូនក្រមុំ ។ បន្ទាប់ពីមានការសាកសួរ ពីសំណាក់មន្រ្តីប៉ូលីស បុរស ដែលបានលួចរថយន្តទំនើបនោះ គូសបញ្ជាក់ឲ្យដឹងថា លោកគ្រាន់តែចង់អោយកម្មវិធីរៀបមង្គល ការសម្លាញ់របស់ខ្លួន មានភាពឡូយឆាយ ថ្លៃថ្នូរ និងអធឹកអធមតែប៉ុណ្ណោះ ជាមួយនឹងវត្តមានរថយន្តល្បី ម៉ូដែល Porsche ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន 


Tags: china Chemical Int news Hot news