CamNews

កីឡាជាតិ 

ជយោ! U-14 កម្ពុជា បំបាក់ហ្វី​លី​ពីន ៣-១ ថ្ងៃ​បើក​ឆាក​ពាន AFC U-14

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិយុវជនក្រោមអាយុ ១៤ឆ្នាំកម្ពុជា ឬក្រុម U-14 កម្ពុជា បានទទួល ៣ពិន្ទុពេញពីការប្រកួតដំបូង នៃ​ពាន​រង្វាន់ AFC U-14 Regional Festival Of Football 2016 បន្ទាប់ពីយកឈ្នះក្រុមយុវជនហ្វីលីពីន ដោយលទ្ធផល ៣-១ នៅ​លើ​ទឹក​ដី​ប្រទេស​ប្រ៊ុយ​ណេ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​​២០១៦​ នេះ។

គ្រាប់បាល់ជ័យជម្នះរបស់ក្រុមយុវជនកម្ពុជា គឺធ្វើសម្រេចដោយកីឡាករ ប៊ុនធឿន ប៊ុនណារ៉ុង ២គ្រាប់ និងកីឡាករ លាភ ផេង ១​គ្រាប់ ដែល​ធ្វើ​ឲ្យ​ក្រុម U-14 កម្ពុជា មាន​៣​​ពិន្ទុ​​ឈរ​កំពូល​តា​រាង​ពូល B មុននឹងបន្ដជួបក្រុមយុវជនទីម័រខាងកើត នៅព្រឹកថ្ងៃទី២៧ ខែ​​កក្កដា​​នេះ នៅ​​លើ​​ទឹក​​ដី​​ម្ចាស់​​ផ្ទះ​​ប្រ៊ុយ​​ណេ​ នេះ​បើ​យោង​តាម Facebook Page របស់ សហ​ព័ន្ធកី​ឡា​បាល់​ទាត់​កម្ពុជា (FFC)​។

គួរបញ្ជាក់ផងដែរថា ពានរង្វាន់កម្រិតយុវជនថ្នាក់តំបន់អាស៊ាននេះ គឺមាន ១០ប្រទេសចូលរួម ហើយបែងចែកជា ២ពូល ក្នុងនោះក្រុម U-14 កម្ពុជា គឺ​ស្ថិត​ក្នុង​ពូល B ជា​មួយ​ក្រុម​យុវជន​ទីម័រ​ខាង​កើត, ម៉ាឡេស៊ី, ហ្វីលីពីន និងឡាវ។ ចំណែកពូល A រួមមានក្រុមម្ចាស់ផ្ទះប្រ៊ុយណេ, មីយ៉ាន់ម៉ា, សិង្ហបុរី, វៀតណាម និងថៃ។ តាម​គម្រោង​ពាន​នេះ​ប្រកួត​តែ ៥ថ្ងៃប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី២៦-៣០ ខែកក្កដា ឆ្នាំ២០១៦៕

U-14 កម្ពុជា អបអរសាទរ ក្រោយរកបាន ៣ពិន្ទុនៅថ្ងៃបើកឆាក


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Sport news