CamNews

តារា 

នាង Yaya បង្ហោះរូបថតភ្ជាប់ជាមួយនិងចំណងជើង សុីអារម្មណ៍អស់ទាស់!

តារាថៃ ៖ បើយើងលើកយករឿងកំប្លែងចាស់ៗរបស់នាង yaya urassaya ជាមួយនិងមិត្តភក្តិជិតស្និទ្ធិរបស់នាង គឺនាង Margie Rasri និងនាង Kimberly ហាក់បីដូចជាទាក់ទាញការចាប់អារម្មណ៍របស់ក្រុមអ្នកគាំទ្ររបស់ក្រមុំៗទាំង ៣ ដួងនេះខ្លាំងណាស់ ។ 

គួរបញ្ជាក់ឲ្យដឹងថា កាលពីឆ្នាំ ២០១៥ នាង yaya urassaya បានបង្ហោះរូបថតមួយដែលភ្ជាប់មកជាមួយនិងចំណងជើងថា I think I got it ហើយ tagged ឲ្យនាង Margie Rasri និង Kimberly ហាក់ចង់បញ្ជាក់ភាពច្រណែន និងប្រច័ណ្ឌមិត្តរបស់ខ្លួន ខណៈពេលដែល នាង  Margie Rasri និង Kimberly កំពុងតែផ្អែមល្អែមជាមួយនិងសង្សាររបស់ពួកគេ ។ 

ប៉ុន្តែបើយោងតាមមតិយោបល់របស់ followers បានឲ្យដឹងថា ការពិតទៅនាង yaya បង្ហោះរូបថតបែបនេះ ហាក់ដូចជាចង់បញ្ជាក់ឲ្យ Nadech មិត្តប្រុសរបស់នាងបានឃើញតែប៉ុណ្ណោះ ៕

-ចុចអាន ៖ បែកធ្លាយរូបថត James Jirayu តែងខ្លួនថ្ងៃ Halloween!

 





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ dara


Tags: Kimberly Yaya Margie