ហាណូយ៖ ប៉ូលិសវៀតណាម បានឲ្យដឹងថា បុរសម្នាក់ដែលល្បី តាមរយៈ វីដេអូដែលឲ្យឆ្កែជិះម៉ូតូឌុបខ្លួន ដើរលេងនោះ ត្រូវប៉ូលិសពិន័យ ជាង៣០០ដុល្លារ ព្រោះការបណ្តោយឲ្យឆ្កែជិះម៉ូតូបែបនេះ ជាទង្វើខុសច្បាប់ ។
ព័ត៌មានវៀតណាម Thanh Nien បានឲ្យដឹង នៅថ្ងៃទី៩ខែកក្កដា ឆ្នាំ២០១៥នេះថា បន្ទាប់ពីវីដេអូ បុរសម្នាក់ ឲ្យឆ្កែបើកម៉ូតូត្រូវបាន បង្ហោះក្នុង YouTube ប៉ូលិសកំពុងព្យាយាម រកមុខបុរសម្នាក់នោះ ដើម្បីធ្វើការផាកពិន័យ ។
ប៉ូលិសចរាចរណ៍ ឈ្មោះ Nguyen Van Quy បាននិយាយថា បុរសនោះអាចនឹងត្រូវផាកពិន័យ ចាប់ពី ២៣០ ដុល្លារ ទៅ៣២០ ដុល្លារ ក្នុងករណីដែលខ្លួន បានប្រលែងដៃម៉ូតូ និងឲ្យឆ្កែជាអ្នកកាន់ដៃ ម៉ូតូបើកឌុបខ្លួន ហើយនឹងត្រូវផាក១០ដុល្លារបន្ថែមទៀត ដោយមិនពាក់មួកសុត្ថិភាព ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល