ព័ត៌មានកីឡា៖ អ្នកនាំពាក្យរបស់ក្លឹប Valencia កាលពីសៅរ៍បានថ្លែងឲ្យដឹងថា អ្នកគាំទ្រម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងព្រឹត្ដិការណ៍ប្រកួត រវាង Valencia ជាមួយ Barcelona ខណៈដែលគាត់បានស្រែកគាំទ្រ នឹងលទ្ធផលមួយគ្រាប់ចុងក្រោយរបស់ក្រុមម្ចាស់ផ្ទះ ធ្វើឲ្យលទ្ធផលក្រុមទាំងពីស្មើគ្នា១-១ ។
អ្នកគាំទ្រក្រុមម្ចាស់ផ្ទះ Valencia ម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈដែលឈស្រែកអបអរសារទលទ្ធផលការប្រកួត ហើយក៏ដួលចុះមកក្រោម។ ការស្វែងរកឃើញ ១គ្រាប់ចុងក្រោយដោយកីឡាករ Santi Mina នៅនាទីទី ៨៦ ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៃសម្លេងគាំទ្រ ដែលគ្រាប់ចុងក្រោយនេះ មានប្រសិទ្ធភាពខ្លាំង ដល់ក្លឹបធ្វើឲ្យស្មើនឹង ក្រុមភ្ញៀវ Barcelona ក្រោមការស្វែងរកគ្រាប់បាល់របស់កីឡាករ Luis Suarez ក្នុងព្រឹត្ដិការណ៍ប្រកួត La Liga។
Valencia ទើបតែបានប្ដូរថ្នាកដឹកនាំថ្មី ដែលជាអតីតកីឡាករក្លឹប Man United ឈ្មោះថា Gary Neville ហើយក៏ជាបុគ្គលមួយរូប ស្ថិតក្រោមការកោតសរសើរពីលោក Sir alex ferguson ថាជាមនុស្សម៉ឺងម៉ាត ម៉តចត់ ក្នុងការងារ ។
Valencia បានចេញសេចក្ដីថ្លែងការណ៍មួយស្ដីពីទុក្ខដ៏ក្រៀមក្រំនេះថា ក្លឹបពិតជាមានការឈឺចាប់ជាខ្លាំង ក្រោយពីបានដឹង ថាមានស្លាប់ក្នុងព្រឹត្ដិការណ៍ប្រកួតនោះ ហើយក្លឹបក៏សូមធ្វើការចូលរួមចែករំលែកទុកដល់គ្រួសារសពផងដែរ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី