CamNews

កីឡាជាតិ 

ចាន់ វឌ្ឍនាកា រំពឹងអ្នកគាំទ្រ​មើលការ​ប្រកួត ចុងក្រោយ​របស់ខ្លួន​ល្ងាចនេះ មុនចេញ​ទៅជប៉ុន(Video Inside)

(ភ្នំពេញ)៖ ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា បានលើកឡើងថា ការជួយក្រុមបឹងកេតអង្គរ ជួបក្រុម Lao Toyota របស់ឡាវ លើទីលានពហុកីឡដ្ឋានជាតិល្ងាចនេះ គឺជាការប្រកួតក្នុងទឹកដីលើកចុងក្រោយរបស់ខ្លួន មុននឹងចេញទៅបន្ដអាជីពជាមួយក្លឹបថ្មី គឺក្លឹប Fujeida MYFC នៃលីគលំដាប់ទី៣ របស់ជប៉ុន នៅពាក់កណ្ដាលខែកុម្ភៈខាងមុខនេះ។

ដោយហេតុនេះ វឌ្ឍនាកា សង្ឃឹមថា អ្នកគាំទ្រក្លឹប និងខ្លួនឯកផ្ទាល់ នឹងចូលរួមទស្សនាការប្រកួតលើកចុងក្រោយនេះឲ្យបានច្រើនកុះករ។ លើសពីនេះគេក៏បានអំពាវនាវដល់មហាជនឲ្យបន្ដការគាំទ្រវិស័យបាល់ទាត់កម្ពុជា ដើម្បីជំរុញវិស័យកីឡាដ៏មានសក្ដានុពលមួយនេះឲ្យកាន់ តែល្បីល្បាញលើឆាកអន្ដរជាតិ។

គួរបញ្ជាក់ថា នាវេលាម៉ោង ៦ល្ងាចនេះ ក្រុមបឹងកេតអង្គរ នឹងបើកទ្វារពហុកីឡដ្ឋានជាតិទទួលក្រុមភ្ញៀវ Lao Toyota ដែលជាជំនួបជើងទី១ នៃវគ្គ Play-Off ពានរង្វាន់ AFC Cup 2017 ហើយការប្រកួតជើងទី២ គឺក្រុម Lao Toyota ធ្វើជាម្ចាស់ផ្ទះវិញម្ដង នៅថ្ងៃទី៧ ខែកុម្ភៈខាងមុខ ។ បន្ទាប់ពីបញ្ចប់បេសកកម្មជួយបឹងកេតក្នុងការប្រកួតដ៏សំខាន់នេះ ទើប វឌ្ឍនាកា ធ្វើដំណើរទៅជប៉ុនតែម្តង៕

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Chan vatanaka