ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ប្រភេទសត្វថ្មី ដែលត្រូវបានហៅឈ្មោះថា Tyrannoneustes lythrodectikos ឬអ្នកជញ្ជក់ឈាម គឺជាប្រភេទសត្វដែលនៅក្នុងក្រុម ជាមួយ ពពួកសត្វក្រពើកាលពីសម័យបុរាណ ក៏ប៉ុន្តែមាន ទ្រង់ទ្រាយស្រដៀងនឹង ត្រីដូហ្វីនជាង។
គ្រោងឆ្អឹងរបស់ពួកល្មូនេះ ដែលរួមមានឆ្អឹងថ្គាម និងធ្មេញ ត្រូវបានយកទៅរក្សាទុកនៅ ក្នុងសារមន្ទីរ Hunterian នៅឯមហាវិទ្យាល័យ Glasgow ចាប់តាំងពីវាត្រូវាបានរកឃើញ នៅជិតតំបន់ Peterborough ចក្រភពអង់គ្លេស នៅក្នុងអំឡុងឆ្នាំ ១៩០០។
អ្នកស្រាវជ្រាវម្នាក់មកពីមហាវិទ្យាល័យ Edinburgh លោក Mark Young បាននិយាយថាៈ "វាជារឿងមួយគួរឲ្យ ពេញចិត្តខ្លាំងណាស់ដែលពួកយើងអាចកំណត់ប្រភេទសត្វដ៏ចំលែកនេះបាន ដោយយើងត្រូវសិក្សាវាអស់ រយៈពេល ជិត១០០ឆ្នាំ។
មិនតែប៉ុណ្ណោះការរកឃើញនេះថែមទាំងជួយឲ្យពួកយើងបានដឹងអំពីការវិវត្តន៍ របស់ពពួកសត្វល្មូនដែលរស់នៅ ក្នុងទឹក៕"
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល