CamNews

កីឡាអន្តរជាតិ 

Neymar មាន​ឈ្មោះ​លេង​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​អូឡាំ​ពិក រដូវ​ក្តៅ Rio 2016 ខែ​សីហា​ខាង​មុខ

(ក្រុងរីយ៉ូ)៖ កីឡាករខ្សែប្រយុទ្ធ Neymar មកពីក្លឹប FC Barcelona ត្រូវបានគ្រូបង្វឹកកោះហៅជួយក្រុមជម្រើសជាតិ U-23 លេង​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​អូ​ឡាំ​ពិក រដូវ​ក្តៅ ឆ្នាំ​២០១៦ នៅប្រទេសប្រេស៊ីលតែម្តង ដែលចាប់ផ្តើមខែ​សីហា​ខាង មុខ​នេះ​ហើយ​។

សារព័ត៌មាន BBC បានផ្សាយឲ្យដឹងថា គ្រូបង្វឹកដឹកនាំក្រុមឈុតយុវជនប្រេស៊ីលលោក Rogerio Micale នឹងដឹកនាំការប្រកួតនេះ​ជំនួស​កៅ​អី​លោក Dunga ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង ក្រោយពីដឹកនាំក្រុមជម្រើសជាតិ ប្រេស៊ីលជ្រុះចេញពីវគ្គជម្រុះក្នុងពូល​លេង​ក្នុង​ព្រឹត្តិការណ៍ Copa America Centenario 2016 នៅ​សហ​រដ្ឋ​អាមេរិក​។

កីឡាករដែលស៊ុតបញ្ចូលទីបាន២៤គ្រាប់ ពីការចូលលេងបាន៣៤ប្រកួតក្នុងក្លឹប Barcelona នារដូវកាលមុន នឹងចូល​រួមនាំក្មេងៗ​លេង​ក្នុង Rio 2016 ក្នុង​នាម​ជា​កីឡាករ​លើស​អាយុ​២នាក់ផ្សេងទៀតមាន Douglas Costa មកពីក្លឹប Bayern Munich និង​អ្នក​ចាំ​ទី Fernando Prass មក​ពី​ក្លឹប Palmeiras។

សូមបញ្ជាក់ថា សម្រាប់ប្រភេទកីឡាបាល់ទាត់ដែលលេងក្នុង Rio 2016 មានតែឈុតយុវជន U-23 ឆ្នាំប៉ុណ្ណោះដែល មាន១៦ក្រុមចូលរួម និង​វិញ្ញាសា​បាល់​ទា​ត់​នារី មាន​១២​ក្រុម​ចូល​រួម​ជា​មួយ​ឈុតធំជម្រើសជាតិតែម្តងដែលចាប់ផ្តើមការ ប្រកួតសន្សំពិន្ទុមុនគេចា​ប់​ពី​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០១៦ មុន​ពេល​កម្ម​វិធី​បើក​សម្ភោធ​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី​០៥ សីហា និងប​ញ្ចប់​ទៅ​វិញ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៦​៕

ខ្សែប្រយុទ្ធ Neymar (រូបស្តាំ)

ផ្តល់សិទ្ធដោយ​៖ ខ្មែរថកឃីង