តារាថៃ ៖ ក្រោយបានបង្ហាញខ្លួន និងមានវត្តមានដែលពោរពេញភាពអ៊ូអរនៅឯផ្សារទំនើបអុីអនម៉ល កាលពីថ្ងៃទី ០៩ ខែតុលានេះ មានក្រុមអ្នកគាំទ្រជាច្រើនរបស់នាង Bella Ranee និង James jirayu បានធ្វើឲ្យតារាល្បីទាំង ២ ដួងពិតជាមានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ឬអាចនិយាយបានថា ការហោះហើរឆ្លងប្រទេសម្តងនេះពិតជាមិនបានធ្វើឲ្យពួកគាត់ទាំង ២ ខកបំណងឡើយ ។
តារាល្បីទាំង ២ ដួងប្រចាំប្រទេសថៃនេះពិតជាទទួលបានស្វាគមន៍ និងភាពកក់ក្តៅពិតមែន ហើយក៏ញញឹមបិទមាត់មិនជិតផងដែរ ក្រោយឃើញវត្តមានក្រុមអ្នកគាំទ្រដ៏ច្រើនកុះករយ៉ាងនេះ ។
គួរបញ្ជាក់ឲ្យដឹងថា នាង Bella Ranee និង James jirayu គឺជាតួអង្កឯកនៅក្នុងរឿង "ភរិយាបណ្តូលចិត្ត" ហើយក៏ត្រូវបាន Fans ជាច្រើនមើលឃើញថា អ្នកទាំង ២ មិនមែនសាកសមត្រឹមតែគូស្វាមីភរិយានៅក្នុងសាច់រឿងទេ ប៉ុន្តែផ្ទុយទៅវិញវាគឺជាការល្អប្រសិនបើអ្នកទាំង ២ ចាប់ដៃគ្នាសាងស្នេហាឡើងដូចជានៅក្នុងសាច់រឿង ដូចដែលការចង់បានរបស់ក្រុមអ្នកគាំទ្រ ។
ប៉ុន្តែជាអកុសលណាស់ តារាស្រីវ័យ ២៦ ឆ្នាំ នាង Bella Ranee ក៏មានសង្សារបណ្តូលចិត្តរួចទៅហើយដែរ រីឯបុរសសង្ហាវ័យ ២៣ ឆ្នាំលោក James jirayu នាងបានត្រឹមតែចាត់ទុកជាមិត្តរួមអាជីពតែប៉ុណ្ណោះ មិនមានអ្វីលើសពីនេះទៀតទេ នេះហើយគឺជារឿងរឿងដ៍សែនសោកស្តាយចំពោះ Fans របស់នាង Bella និង James jirayu ដែលតែងតែចង់ឲ្យអ្នកទាំង ២ ក្លាយជាសង្សារនឹងគ្នាយ៉ាងពិតប្រាកដ ប៉ុន្តែមិនអាចទៅរួចទេ ៕
-ចុចអាន ៖ កុំច្រឡំណា!! ការពិតសង្សាររបស់ Bella មិនមែនជា James Jirayu ទេ
ដោយ ៖ គន្ធា
ប្រភព ៖ IG