CamNews

តារា 

ធុញទ្រាន់នឹងពាក្យគេថា មុខអាក្រក់!! មិត្តស្រី Mario ធ្វើខ្លួនឡើងស្អាត ឲ្យអ្នកពូកែរិះគន់ ភ្លឺភ្នែកម្តង

តារាថៃ ៖ មិនគួរឲ្យជឿទាល់តែសោះ ដោយសារតែពាក្យរិះគន់មិនសមទំនងរបស់ក្រុមអ្នកគាំទ្រមួយចំនួនធំ ដែលតែងតែនិយាយថា នាងគឺជានារីម្នាក់ដែលគ្មានរូបសម្រស់ស្រស់ស្អាត ដោយសារតែធុញទ្រាន់រិះគន់ទាំងអស់នេះហើយ ទើបអាចជំរុញឲ្យមិត្តស្រី Mario គឺនាង JunJera Junpitakchai ធ្វើខ្លួនឡើងស្អាត ឲ្យអ្នកពូកែរិះគន់ភ្លឺភ្នែកម្តង ។ 

គួរបញ្ជាក់ឲ្យដឹងថា តាំងពីលេចលឺដំណឹងដែលថា នាង  JunJera Junpitakchai គឺជាមិត្តស្រីរបស់តារាល្បីប្រចាំប្រទេសថៃ លោក Mario Maurer ក៏ត្រូវបានក្រុមអ្នកគាំទ្រជាច្រើនមិនសប្បាយចិត្ត និងផ្ទុះការិរះគន់ថា មិត្តស្រីរបស់លោក Mario មិនស្អាត និងសាកសមជាមួយនិងបុរសសង្ហាវ័យ ២៧ឆ្នាំនេះ ។ 

ដោយយោងតាមសម្តីចេញមកផ្ទាល់មាត់ពីលោក Mario បានឲ្យដឹងថា​ មិនថាមានការរិះគន់ ឬ មិនសូវជាទទួលបានការគាំទ្រពី Fans ក៏ដោយ ប៉ុន្តែលោកនៅតែឈរក្បែរ និងថែរក្សា ហើយស្រលាញ់នាង JunJera ព្រោះនាងគឺជាហេតុផលតែមួយគត់ដែលធ្វើឲ្យលោក មានជិវិតរស់នៅសារជាថ្មី និងមានស្នេហាជាលើកទី ២ ក្រោយពីឈឺចាប់ជាមួយនិងសង្សារចាស់ ស្ទើរស្លាប់ស្ទើររស់ ពេលនោះហើយគឺមានតែនាង JunJera ទេ ដែលនៅក្បែរ និងលើកទឹកចិត្តលោករហូតមក ។ 

ដោយសារតែកត្តានេះហើយ ទើបធ្វើឲ្យ នាង JunJera កើតមានចិត្តចង់បំបិទមាត់អ្នកដែលតែងតែរិះគន់ ដោយគ្រាន់តែតុបតែងខ្លួនឲ្យបានស្រស់ស្អាត ឲ្យមើលទៅសាកសមជាមួយនិងមិត្តប្រុស​របស់ខ្លួន ហើយនឹងមិនមានពាក្យរិះគន់តទៅទៀតទេ ៕

-ចុចអាន ៖ កុំច្រឡំណា!! ការពិតសង្សាររបស់ Bella មិនមែនជា James Jirayu ទេ

-ចុចអាន ៖ ដឹងទេថា ស្រីស្អាតដែលទើបមកកាន់ប្រទេសកម្ពុជា គឺកញ្ញា Bella បង្ហាញខ្លួនប៉ុន្មានលើក នៅ…?








ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Mario Maurer ​ Janjira Janjira JunJera Junpitakchai