CamNews

តារា 

នាង Pancake ញញឹមបិទមាត់មិនជិតសោះ ក្រោយមកដល់ទឹកដីប្រទេសកម្ពុជា ម្សិលមិញ! (វីដេអូ)

ព័ត៌មានកំសាន្ត ៖ តារាស្រីរាងខ្ពស់ស្រលះដែលមានរូបសម្រស់ស្រស់ស្អាត និងមានទឹកចិត្តដ៏ល្អប្រពៃ ហើយទើបតែបានមកកាន់ប្រទេសកម្ពុជាកាន់ពីម្សិលមិញនេះ ដើម្បីចូលរួមនៅការប្រគុំតន្រ្តីមួយរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ។ 

តារាសម្តែងស្រីវ័យ ២៨ ឆ្នាំរូបនេះ ត្រូវបានដឹងថាមកកាន់ប្រទេសកម្ពុជាកាលពីថ្ងៃទី ២៥ ខែវិឆ្ឆិកា ម្សិលមិញនេះ ។ ទទ្ទឹមនឹងនេះដែរ នាង Pancake ហាក់បង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងក្រោយពីទទួលបានការស្វាគមន៍ដ៏កក់ក្តៅពីសំណាក់ក្រុមអ្នកគាំទ្ររបស់ប្រទេសកម្ពុជា ។​

ជាងនេះទៅទៀត នាង Pancake ដូចជាញញឹមបិទមាត់មិនជិតសោះ ក្រោយពីបានមកកាន់ទឹកដីអឆ្ឆិរយៈរបស់ប្រទេសកម្ពុជា ។ គួរបញ្ជាក់ឲ្យដឹងថា នេះមិនមែនជាលើកទី ១​ទេ ដែលតារាស្រីល្បីឈ្មោះប្រចាំប្រទេសថៃរូបនេះបានមកកាន់ប្រទេសកម្ពុជា ។ ហើយអ្វីដែលអស្ចារ្យជាងនេះទៀតនាង Pancake ក៏ធ្លាប់បានចូលរួមការប្រគុំតន្រ្តីដើម្បីរកជំនួយជួយដល់មន្ទីរ​ពេទ្យ​គន្ធ​បុ​ប្ឆា​ កាលពីពេលថ្មីៗនេះផងដែរ ។

តោះទៅទស្សនារូបថតជាច្រើនសន្លឹកនិងវីដេអូរបស់នាង Pancake និងពិធីករជើងចាស់​ អ្នកនាង យុគ ចិន្តា និងក្រុមអ្នកគាំទ្រ ៕

 









ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Pancake