(បរទេស)៖ នារីជនជាតិអង់គ្លេសម្នាក់ គឺនាង Faye Wilson បានសម្តែងអារម្មណ៍ខឹងសម្បារជាខ្លាំង នៅពេលដែលនាងត្រូវបានមន្ត្រី នៅប្រទេសថៃ បដិសេធមិនឲ្យចូលប្រទេសនេះ ដោយសារតែនាងបានយកក្រដាស សន្លឹកប៉ាស្ព័រ ប្រើធ្វើជាក្រដា សអនាម័យ ពេលចូលបន្ទប់ទឹក ធ្វើឲ្យបាត់ទំព័រក្នុងសៀវភៅ ប៉ាស្ព័រជាច្រើនសន្លឹក ។
ស្ត្រីអាយុ២៧ឆ្នាំរូបនេះគ្រោងចំណាយពេលមួយខែ នៅក្នុងទឹកដីថៃ មុននឹងធ្វើដំណើរទៅកាន់អូស្ត្រាលី ដែលជាកន្លែងនាង នឹងទៅធ្វើការទីនោះ រយៈពេលមួយឆ្នាំ តែពេលនេះបំណងរបស់នាង ប្រែក្លាយជាសុបិនអាក្រក់ទៅវិញ បន្ទាប់ពីត្រូវគេផ្អាកការធ្វើដំណើរកណ្តាលទី។
កំឡុងពេលកើតហេតុ Faye Wilson និយាយថា នាងត្រូវមន្ត្រី អន្តោប្រវេសន៍បើកប៉ាស្ព័រពិនិត្យ និងសួរថា មានអ្វីកើតឡើងលើវា? ហើយនាងហាក់ដូចជាអាម៉ាស់ដែរ ដើម្បីប្រាប់ពីរឿងនេះថា នាងបានហែកក្រដា សសន្លឹក ប៉ាស្ព័រខ្លះដែលមានបោះតែមរួចហើយ ធ្វើជាក្រដាសអនាម័យ ពេលចូលបន្ទប់ទឹក ដែលគ្មានក្រដាសប្រើ ប៉ុន្តែទោះបីហេតុផលនេះ ក៏ដោយ Faye Wilson ត្រូវបានមន្ត្រីអន្តោប្រវេសន៍ មិនអនុញ្ញាតឲ្យចូលទឹកដីថៃឡើយ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី