CamNews

ភាពយន្ត 

“ដំណើរទៅទិសខាងលិចៈ វគ្គបង្ក្រាបបិសាច របស់ទិនហ្វីកំពុងបំបែកកំនត់ត្រារឿងដែលរកចំណូលច្រើនជាងគេនៅចិន

ខ្សែភាពយន្ត ដំណើរទៅទិសខាងលិច ឬ  JOURNEY TO THE WEST  ដែលទស្សនិកជនសរសើរថាល្អមើលខ្លាំងណាស់កាលពីវគ្គ១ ចេញក្នុងឆ្នាំ២០១៣។ឥឡូវនេះចេញវគ្គ២ដែលចាប់បញ្ចាំងនៅថ្ងៃចូលឆ្នាំចិនថ្មីៗនេះនាបណ្តាលប្រទេសមួយចំនួន ហើយក៏មានចាក់បញ្ចាំងក្នុងរោងកុនខ្មែរផងដែរ។ អ្វីដែលពិសេសរឿងរបស់ Stephen Chow​(ទិនហ្វី)នេះ បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ដោយបានបំបែកកណត់តាមប្រទេសដែលបានចាក់បញ្ចាំងមួយចំនួន។ ជាក់ស្តែងរឿងនេះបានបំបែកកំណត់ត្រា រឿងThe Mermaid របស់លោក Stephen Chow ផងដែរ ដោយរកចំណូលបាន ៥២.៥ លានដុល្លាអាមេរិក ក្នុងរយះពេល១ថ្ងៃនៃការចាក់បញ្ចាំងដំបូង។ ដោយសារភាពកំប្លុកកំប្លែងសើចចុងពោះ ជាមួយនិងការផ្សងប្រេងប្រយុទ្ធជាមួយបិសាចសាហាវៗជាច្រើន ដែលធ្វើ​ឱ្យទស្សនិកជនសរសើរគ្រប់គ្នាពេលបានទស្សនារឿងនេះជាប្រភេទ 3D។ គួរបញ្ចាក់ផងដែរថារឿង ដំណើរទៅទិសខាងលិច វគ្គ២នេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនក្នុងប្រទេសយើងផងដែរ។ អ្វីដែលកាន់តែពិសេសជាងវគ្គមុនទៅទៀតព្រោះថាតួអង្គថាំងចេញជាប្រុសស្អាតសំលេងពិរោះ Kris Wu ដែលធ្លាប់ជាអតីតសមាជិកក្រុមចម្រៀង EXO ផងដែរ។


ទស្សនិកជនអាចរកជាវសំបុត្រ ដើម្បីទស្សនារឿង ដំណើរទៅទិសខាងលិចៈ វគ្គបង្ក្រាបបិសាច ឬ Journey To The West 2 នេះគ្រប់រោងភាពយន្ត។ បើចង់ដឹងថាល្អមើលប៉ុណ្ណានោះ កុំភ្លេចបបួលក្រុមគ្រួសារ មិត្តភ័ក្ត និងគួស្នេហ៍ ទៅទស្សនាខ្សែភាពយន្តដែលមាន ភាពកំប្លុកកំប្លែងសើចមិនជិនណាយ ជាមួយ ស៊ុនអ៊ូខុង សិស្សប្អូនជ្រូកប៉ាជេ សិសស្សប្អូនទី៣ អាសា និងជាពិសេសទៅទៀតនោះតួថាំងចេញដែលជាប្រុសស្អាតមហាកំពូលកូរនោះនឹងធ្វើអោយទស្សនិកជនសើចផ្អើលរោងមិនខាន។
ខ្សែភាពយន្តនេះផ្អែកតាមរឿងប្រលោមលោកយុទ្ធសិល្ប៍ចិនពីបុរាណ ដំណើរឆ្ពោះទៅភាគខាងលិច មានតារាល្បី Kris Wu, Lin Gengxin ,Yao Chen, Lin Yun , Bao Bei`er, Da Peng , Wang Likun, Wang Duo , Zhang Mei`er និងកីឡាបាល់បោះ-ដែលក្លាយជាតារា Mengke Bateer ។


សង្ខេបរឿង៖ នេះជាវគ្គបន្ទាប់នៃរឿង “ដំណើរទៅទិសខាងលិច:វគ្គបង្ក្រាបបិសាច វគ្គ1”។ នៅវគ្គមុន ក្រោយពីសម្លាប់កញ្ញាទួន ស្តេចស្វាត្រូវលោកគ្រូថាំងចេងបង្ក្រាប ហើយក្លាយជាកូនសិស្សគាត់។ លោកគ្រូថាំងចេង និងកូនសិស្ស3នាក់បានបន្តដំណើរទៅទិសខាងលិច បើមើលទៅដូចជាលក្ខណៈសហការគ្នា តែពួកគេបង្កប់ទៅដោយគំនិតប្រឆាំងគ្នាទៅវិញទៅមក។ ដោយឆ្លងកាត់រឿងហេតុចាប់ខ្មោចជាច្រើន គ្រូ និងសិស្សក៏ចាប់ផ្តើមយល់ពីទុក្ខលំបាក និងបង្កើតទឹកចិត្តសាមគ្គីគ្នាទៅវិញទៅមក រួចក៏បានដោះស្រាយបញ្ហាផ្ទៃក្នុង រួមកម្លាំងគ្នាក្លាយជាក្រុមបង្ក្រាបបិសាចដែលគ្មានអ្នកអាចយកឈ្នះបាន។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ៕


 



ប្រភព ៖ Westec Media Limited


Tags: Westec Journey to the west 2 Movie Jaikon