(កូឡុំប៊ី)៖ គ្រូបង្រៀនវ័យចំណាស់ម្នាក់ត្រូវបានប៉ូលីសកូឡុំប៊ីចាប់ខ្លួនខណៈកំពុងតែ រៀបនឹងប្រព្រឹត្តសិចជាមួយសិស្សស្រីរបស់ខ្លួន ដើម្បីប្តូរយកពិន្ទុខ្ពស់សម្រាប់នាង។ លោកគ្រូអាយុ៦៥ឆ្នាំឈ្មោះ Gilberto Gonzalez Arias បង្រៀននៅវិទ្យាល័យ Nuestra Senora del Rosario បានរងការចោទប្រកាន់ថាដេកជាមួយសិស្សស្រីជាច្រើននាក់មិនគ្រាន់តែសិស្សម្នាក់ប៉ុណ្ណោះទេដើម្បីផ្តល់ពិន្ទុឲ្យពួកគេជាប់ការប្រលង។
សិស្សស្រីម្នាក់ៗបានរាយការណ៍ប្រាប់ប៉ូលីសថា គ្រូ Arias ដាក់ពិន្ទុឲ្យពួកគេធ្លាក់ហើយ ក៏ស្នើឲ្យដេកជាមួយគាត់ដើម្បីទទួលបានពិន្ទុប្រឡងជាប់។
សិស្សម្នាក់ក៏បានសហ ការជាមួយសមត្ថកិច្ចហើយក៏នាំទៅកាន់ផ្ទះគ្រូបបង្រៀនល្មោភកាមនោះក៏ចាប់បានពេលដែលលោកគ្រូ កំពុងរៀបនឹងលេងល្បែងស្នេហ៍លើគ្រែជាមួយសិស្សស្រីម្នាក់ទៀតទៅហើយ ព្រោះនាងស្លៀកតែខោក្នុងប៉ុណ្ណោះពេលដែលប៉ូលីសទៅដល់ រីឯលោកគ្រូក៏កំពុងអាក្រាតកាយដែរ។ គ្រូ Arias ក៏ត្រូវប៉ូលីសចាប់ខ្លួនភ្លាមៗហើយពេលនោះដែរក៏មានបុរសម្នាក់ចូលមកដាល់ចំមុខគាត់ព្រោះតែផ្ទុះកំហឹងក្រោយដឹងថាគ្រូម្នាក់នេះដេកជាមួយកូនស្រីខ្លួនដើម្បីប្តូរឲ្យពិន្ទុជាប់៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង