ថៃ ៖ នៅឆ្នាំក្រោយនេះ នាង Baifern Pimchanok នឹងចេញទៅធ្វើការនៅឯក្រៅប្រទេសជាច្រើនខែ អាចឈានចូលដល់ឆ្នាំឯណោះ នេះជាហេតុធ្វើឲ្យហ្វេនមានការបារម្ភយ៉ាងខ្លាំងជាមួយនិងទំនាក់ទំនងរបស់តារាស្រីរូបនេះ ។
ទទ្ទឹមនឹងនេះផងដែរ នាង Baifern Pimchanok បានបញ្ជាក់ថា ស្នេហារបស់នាងនិងលោក Top Jaron នៅតែល្អដូចដើម ទោះបីជាត្រូវទៅធ្វើការនៅក្រៅប្រទេសក៏ដោយចុះ ។
នាង Baifern Pimchanok បន្ថែមទៀតថាមិត្តប្រុសរបស់នាងមិនបានហាមនាងក្នុងការទទួលឱកាសការងារនេះឡើយ ព្រោះវាគឺជាឱកាសក្នុងការអភិវឌ្ឍន៍នាងឲ្យបានល្អ ។ ផ្ទុយពីការហាមឃាត់ លោក Top Jaron ថែមទាំងលើកទឹកចិត្តឲ្យមិត្តស្រីរបស់ខ្លួនសម្រេចជោគជ័យ ហើយឆាប់ត្រលប់មកជួបជុំគ្នានៅក្នុងប្រទេសថៃវិញ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook