CamNews

តារា 

លោក Lee Min Ho និងនាងSuzy លួច​ជួប​គ្នា​ស្ងាត់ៗ ក្រោយ​ពី​លេច​ឮ​ដំណឹង​ថា កំពុង​បែក​បាក់

(កូរ៉េ)៖ បន្ទាប់ពីអ្នកគាំទ្រ មានការខកចិត្ត ព្រោះតែឮដំណឹងថា តារាប្រុសស្រីក្នុងដួងចិត្តពួកគេ គឺលោកLee Min Ho និងនាង Suzy បែកបាក់គ្នាមែន ឬយ៉ាងណា ស្រាប់តែ ថ្មីៗនេះខាង​ក្រុមហ៊ុន JYP Entertainment បានឲ្យតំណាងអ្នកទាំងពីរ ចេញមុខបកស្រាយពីរឿងនេះថា វាគ្រាន់តែជាដំណឹង ចចាមអារ៉ាមប៉ុណ្ណោះ ដែលថា អ្នកទាំងពីរកំពុងរងការបាក់បែក ព្រោះមានអ្នកទីបីចូលជ្រៀតជ្រែក គឺព័ត៌មាននេះពុំមែនជាការពិតឡើយ។

តាមពិត Lee Min Ho និង Suzy មានការងាររវល់រៀងខ្លួន តែពួកគេនៅតែមានពេលវេលាណាត់ជួបគ្នា ដើម្បីទទួលទានអាហារក្នុងជីវិត ជាប្តីប្រពន្ធធម្មតា​។ ដំណឹងនេះ ត្រូវបានទស្សនិកជនចាត់ទុកថា ជាការបំបាត់ពាក្យចចាមអារ៉ាមកន្លង​មក ដែលលេចឮថា ពួកគេកំពុងតែឈានដល់ផ្លូវបែកបាក់ ទៅហើយ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Lee Min Ho