ការផោម ជារឿងធម្មតារបស់មនុស្សយើងដែលចៀសមិនរួច! ហើយក៏វាជារឿងដ៏សែនខ្មាស់អៀន
មួយផងដែរ សម្រាប់មនុស្សទូទៅព្រោះការផោមនេះ វាបណ្ដាលអោយមានក្លិនស្អុយ ចេញពីក្នុង
ខ្លួនរបស់យើងផ្ទាល់ ហើយវានាំអោយបាក់មុខជាខ្លាំងប្រសិនបើកំពុងតែនៅក្នុងចំណោមហ្វូងមនុស្ស
ឬមានមនុស្សនៅក្បែរ។
តែក្រុមហ៊ុនមួយរបស់ជប៉ុនកាលពីពេលថ្មីៗនេះបានដាក់បង្ហាញខោទ្រនាប់ថ្មីដែលមានសមត្ថភាព
ក្នុងការសម្រួលអោយអ្នកប្រើប្រាស់អាច ផោម បានយ៉ាងស្រួល ដោយមិនមានបញ្ហាខ្មាស់គេ ដោយ
ខោទ្រនាប់ថ្មីនេះអាចទប់សម្លេងបាន ១០០% ហើយថែមទាំងអាចបំបែកក្លិនអាក្រក់ដែលចេញមក
នោះអោយរលាយអស់ទៀតផង។
ខោទ្រនាប់ម៉ាក DEOEST ត្រូវបានគេចេញផ្សាយជាខោទ្រនាប់ដែលអាចបំបាត់ក្លិនស្អុយរបស់ផោម
ក៏ដូចជាអាចសម្លាប់បាក់តេរី ដែលផ្ដុំនៅកន្លែងសំខាន់ៗបានទៀតផង។ វាត្រូវបានគេធ្វើឡើងដោយ
អំបោះដែលមានលាយសារធាតុពិសេស មានសមត្ថភាពក្នុងការស្រូបក្លិនស្អុយ និងបំបែកក្លិនស្អុយ
បាន ១០០% ហើយខោនេះកំពុងតែទទួលបានការចាប់អារម្មណ៍ ពីសំណាក់មនុស្សទូទៅ និងរង់ចាំ
ថ្ងៃចេញលក់ជាផ្លូវការ៕
ដោយ៖ ផានិត
ប្រភពពី៖ rocketnews24