CamNews

ជីវិត និងការងារ 

កំពូលវិធីសាស្រ្តទាំង ៦ ដែលជា ក្បួន​ឆ្ពោះ​​ទៅ​រក​​ភាព​​មាន​បាន

អ្នកមានជាងគេបំផុតនៅបាប៊ីឡន គឺជាចំណងជើងសៀវភៅ ដ៏ល្បីបំផុតមួយ នៅទូទាំងពិភពលោក។ ខ្លឹមសារសំខាន់នៃសៀវភៅនេះ គឺអប់រំមនុស្សឲ្យយល់ដឹង អំពីមូលដ្ឋានគ្រឹះនៃហិរញ្ញវត្ថុ ពន្យល់អំពីការសន្សំប្រាក់ និងការវិនិយោគ។ សៀវភៅនេះនិពន្ធតាំងពីឆ្នាំ១៩២៦ មកម្ល៉េះ ដោយ George Samuel Clason តែខ្លឹមសារនៅតែមានប្រយោជន៍ អនុវត្តន៍បានគ្រប់សម័យ។

អ្នកមានជាងគេបង្អស់នៅបាប៊ីឡន៖ ក្បួនឆ្ពោះទៅរកភាពមានបាន

១. ត្រូវមានឆន្ទៈចង់ក្លាយជាអ្នកមាន

២. សន្សំ ១ភាគ១០ នៃប្រាក់ចំណូល ដាច់ខាត

៣. វិនិយោគប្រាក់សន្សំ ដោយប្រុងប្រយ័ត្ន

៤. យកប្រាក់ចំណេញពីការវិនិយោគ មកវិនិយោគឡើងវិញ កុំយកទៅចាយវាយខ្ជះខ្ជាយ

៥. រៀនប្រើលុយឲ្យធ្វើការឲ្យ និងប្រើលុយ ដើម្បីបង្កើតលុយបន្ថែមទៀត

៦. ត្រូវប្រកាន់ខ្ជាប់នូវវិន័យផ្ទាល់ខ្លួន៖ ទោះជាមានរឿងអ្វីក៏ដោយ ត្រូវដក ១ភាគ១០ នៃប្រាក់ចំណូលជាប្រចាំ ទុកជាប្រាក់សន្សំ និងវិនិយោគដោយឆ្លាតវៃ៕

អានអត្ថបទដើមទាំងស្រុងជាភាសាអង់គ្លេស The Richest Man in Babylon

ប្រភព៖ salarean.com



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: US China Hong Kong Pentagon Int news Hot news