CamNews

តារា 

បទថ្មីរបស់ សុគន្ធកញ្ញា ហាក់ដាស់សតិអារម្មណ៍អ្នកមានស្នេហាទាំងឡាយឲ្យដឹងខ្លួន ពេលជួបបញ្ហានេះ

ព័ត៌មានកំសាន្ត ៖​ បទចម្រៀងថ្មីរបស់កំពូលតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា ដែលកំពុងតែទទួលការគាំទ្រពីក្រុមអ្នកគាំទ្រ និងបណ្តាអ្នកលេងបណ្តាញសង្គម ហ៊្វេសប៊ុក ដោយសារតែបទចម្រៀងដែលមានចំណងជើញថា "បទ៖ ចង់ទៅ ទៅៗ " ។ 

នៅក្នុងបទចម្រៀងថ្មីរបស់ តារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា នេះពិតជាពិរោះ និងពោរពេញទៅដោយភាពល្វីតជូរចត់ចំពោះគូស្នេហ៍មួយគូនេះ ហើយក៏ដោយសារការផ្ដល់ពេលវេលាឲ្យគ្នាមិនគ្រប់គ្រាន់ និងការមិនយល់ពីគ្នា ធ្វើឲ្យស្នេហាមួយនេះបែកបាក់ដោយមិនដឹងខ្លួន ។

គួរបញ្ជាក់ឲ្យដឹងថា ក្រោយពីបានស្តាប់ និងទស្សនាវីដេអូមួយនេះហើយ ប្រាកដជាធ្វើឲ្យអ្នកទស្សនាបញ្ចូលមនោសច្ចេតនា នឹងបានជ្រាបកាន់តែច្បាស់ ប្រសិនបើជិវិតស្នេហារបស់ពួកគេឆ្លងកាត់រឿងបែបនេះ ។

បើចង់ដឹងឲ្យកាន់តែច្បាស់សូមទៅទស្សនាបទចម្រៀងថ្មី ដែលមានចំណងជើញថា "បទ៖ ចង់ទៅ ទៅៗ "​ ដែលសម្តែងដោយតារាចម្រៀង លោក រាជ និង សុគន្ធកញ្ញា នៅខាងក្រោមជាមួយ Camnews​ ទាំងអស់គ្នា ហើយទស្សនាបទចម្រៀងដ៏ពេញនិយមនេះហើយ នឹងធ្វើឲ្យប្រុងប្រយ័ត្ន មិនឲ្យស្នេហារបស់អ្នក របូតទៅដោយមិនដឹងខ្លួន ដោយសារតែការគ្មានពេលវេលាឲ្យគ្នា ៕






ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Sokun kanha Svanna reach