CamNews

សមត្ថ​កិច្ច​​តាម​​ចាប់​មេ​គ្រឿង​ញៀន​ ជន​ជាតិ​ឡាវ​ នៅ​ពី​ក្រោយ​ ឧត្តម​សេនីយ៍​ទោ​យោធា​ផ្កាយ​ពីរ

កម្លាំង​​​សមត្ថ​​កិច្ច​​កម្ពុជា​​​​ កំពុង​​តាម​​​ចាប់​​មេ​ខ្លោង​​គ្រឿង​​ញៀន​​ធំ​​​ជា​​ជន​​ជាតិ​​ឡាវ ​​ដែល​​នៅ​​ពី​​
ក្រោយ​​​ជន​​​​ស​ង្ស័​យ​ឧត្តមសេនីយ៍​ទោ​យោធា​ ​​​អតី​​ត​​​ផ្កាយ​​ពី​រ​ ​លោក​ ចាន់​​ ឬទ្ធីឌី​ ​និង​បក្ខ​ពួក​
ផ្សេង​ទៀត ​ក្រោយ​ពី​បាន​កំណត់​មុខ​សញ្ញា​ពី​ជន​សង្ស័យ​ដែល​បាន​ចាប់​ខ្លួន​។​

យោង​តាម​វេប​សាយរ​បស់​​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​ជាតិ​ ​ចេញ​​ផ្សាយ​នៅ​ថ្ងៃ​ទី​២៧​​​ ខែ​​សីហា​​នេះ
អោយ​ដឹង​ថា ​សមត្ថកិច្ច​​​កំពុង​​តាម​​​ចាប់​​​មេ​ខ្លោង​​​ធំ​​​គ្រឿង​​ញៀន​​​ជា​​ជន​​ ជាតិ​​ឡាវ​​​​ បន្ទាប់​​ពី​​មុខ
​​សញ្ញា​​គ្រឿង​ញៀន​​២​នាក់​ ​ត្រូវ​​ចាប់​ខ្លួន​នៅ​​ទីតាំង​​ថ្មី​​បន្ថែម​​​ទៀត​​ កាល​​ពី​ថ្ងៃ​​អាទិត្យ ​​ទី​​២៦​ ខែ​
សីហា​​២០១២​ ​នៅ​​ភូមិ​​ត្រពាំង​ល្វា ​​សង្កាត់​​កាកាប​​ ខណ្ឌ​​ពោធិ៍​​​សែន​ជ័យ​​ រាជ​ធានី​​ភ្នំពេញ​​​។

រូបថត police.gov

កាល​​ពី​​ថ្ងៃ​ទី​​២៤ ​ខែ​​សីហា ​សមត្ថ​កិច្ច​​បាន​​ចុះ​​ទៅ​​ឆែក​​​ឆេរ ​នៅ​​ភូមិ​​​គ្រឹះ​​ជន​សង្ស័យ​ អ​តីត​​ឧត្ត​ម​​
សេនីយ៍​​​ទោ​​​ផ្កាយ​​​ពីរ ​លោក ​ចាន់​​ ​ឬទ្ធីឌី​​ ដោយ​​​បាន​​​​រក​​​ឃើញ​ ​ថ្នាំ​​ញៀន​​​ប្រភេទ​​​ម៉ាទឹក​​​កក​​ទម្ងន់​​​
ជិត​​១​​គីឡូ​​ក្រាម​ ​​​រួម​​​​ទាំង​​​ថ្នាំ​​​ញៀន​​​​​ប្រភេទ​​ ​W​Y ​ប្រ​មាណ​​ ៤​ម៉ឺន​​​​គ្រាប់​​ ដែល​​​នាំ​​​​ចូល​​​ពី​​​ប្រទេស​​​ឡាវ ​​
សម្រាប់​​​ធ្វើ​ការ​​​​​ចែក​​ចាយ ​​នៅ​​ក្នុង​​​ប្រទេស​​រួម​​​ទាំ​ង​​​​នាំ​​​ចេញ​​​​ទៅ​​​ក្រៅ​​​ប្រទេស​​​។ នៅ​ថ្ងៃ​ទី​២៤​ ខែ​​
សីហា ​ដដែល​​​នោះ​ សមត្ថ​កិ​ច្ច​​បន្ត​​ឆែក​​ឆេរ​​​​ភោជ​នីយ​​​ដ្ឋាន​រស្មី​​​បឹង​​​កេង​​កង​ ក្នុង​​ខណ្ឌ​​​ចំការ​​មន​​
ដែល​​ជា​ហាង​​របស់​ជ​ន​​​សង្ស័យ​​​​ជួញ​​ដូរ​​​គ្រឿង​​​ញៀន ​គឺ​លោក​ ចាន់​​ ឬទ្ធី​ឌី​ តែ​​មិន​​បាន​​​រក​​ឃើញ
​ថ្នាំ​​ញៀន​​ណា​មួយ​​​នៅ​​ហាង​​​នេះ​​ទេ។​


រូបថត police.gov

វេបសាយរ​បស់​​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ ​បាន​ដក​ស្រង់​សម្តី​ជន​សង្ស័យ​ឈ្មោះ​​​ ឌៀប ​​ស៊ុន​​
ឡាយ ​​ដែល​​​បាន​ចាប់​ខ្លួន​​កាល​​ពី​ថ្ងៃ​ទី២៦​ខែ​សីហា​ ហើយ​សារ​ភាព​ចំពោះ​មន្រ្តី​ប៉ូលិស​ថា​ គាត់​​
បាន​​រក​ស៊ី​​គ្រឿង​​ញៀន​នេះ​​​យូរ​មក​ហើយ​ ​ហើយ​ប្រមាណ​​ជាង​​១​ខែ​​ចុង​ក្រោយ​នេះ ​គាត់​​ធ្លា​ប់​​
យក​​ថ្នាំ​ញៀន​ពី​​ជន​ជាតិ​​ឡាវ​​ តាម​​ច្រក​​ស្ទឹង​ត្រែង​​ភាគឦសាន​​នៃ​​ប្រទេស​​កម្ពុជា​​ មក​​លក់​​ឲ្យ
​​ឧត្តម​​សេនីយ៍​​ទោ​​យោធា​ ​ចាន់​ ​ឬទ្ធីឌី​​ ១គីឡូ​​​ក្រាម​​​ម៉ា​​​ទឹក​កក​​ ដោយ​លក់​​ចេញ​​ក្នុង​តម្លៃ ​៣៥០០០
​​ដុល្លារ​​​អាមេរិក​។​​ ជន​សង្ស័យ​នោះ​ ​បាន​​សារភា​ព​​បន្ត​​ថា​ ​គាត់​នាំ​​ថ្នាំ​​នេះ​មក​​ពី​​ឡាវ​​១គីឡូ​ក្រាម​​
តម្លៃ​​ ៣​២០០០​​​ដុល្លារ​​​អាមេរិក​​​ ហើយ​​មន្រ្តី​ផ្កាយ​​ពីរ ​​លក់​​​បន្ត​​​ទៀត​​ ១គីឡូ​​ក្រាម​ ក្នុង​តម្លៃ ​​៤២០០០
​​​ដុល្លារ​​អាមេរិក​។


រូបថត police.gov

គួរបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ មានការបង្រ្កាបគ្រឿង​ញៀន​ជាច្រើន​នៅ​រាជ​ធានី​​
ភ្នំ​ពេញ ដែល​ក្នុង​នោះ​រួម​មាន​ទំាង​ជន​ជាតិ​បរទេស ដែល​បាន​ចាប់​ខ្លួន​ផង​ដែរ៕

ដោយ ៖ វិសាល
ប្រភព ៖ VOD


Tags: police cambodia drug