CamNews

តារា 

ចង់ដឹងថាទេកាលពីម្សិលមិញគឺជាថ្ងៃពិសេសអ្វីរបស់ស្រីស្រស់ Bella?

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីរូបស្រស់នាង Bella Ranee នៅទីបំផុតក៏ព្យាយាមបានសម្រេចដល់គោលដៅរបស់នាង បន្ទាប់ពីមានការមមាញឹកឥតឈប់ឈរទាំងវិស័យសិល្បៈ និងការខិតខំប្រឹងប្រែងសិក្សាផងដែរ ​។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានឲ្យដឹងថា កាលពីថ្ងៃទី ០៦ ខែវិឆ្ឆិកា កាលពីម្សិលមិញនេះ តារាសម្តែងស្រីមុខស្លូតនាង Bella Ranee ដែលជាតួឯកស្រីក្នុងរឿង "ភរិយាបណ្តូលចិត្ត"​ ទើបតែបានបញ្ចប់ការសិក្សាថា្នក់ជាន់ខ្ពស់ពីសាកលវិទ្យាល័យ Thammasat University ផ្នែកជីវៈវិជ្ជាខាងសារព័ត៌មាន (Faculty of Journalism) និងផ្នែកទំនាក់ទំនង (Mass Communication) ។ 

គួរបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី ០៦ ខែវិឆ្ឆិកា​ ឆ្នាំ ២០១៦ បានឲ្យដឹងថា នាង Bella Ranee បានបង្ហោះរូបថតជាច្រើនសន្លឹកនៅក្នុងថ្ងៃពិសេសរបស់នាងនៅលើគណនី Instagram ដោយស្លៀកពាក់ឈុតដូចអ្នកបញ្ចប់ការសិក្សាទូទៅ ។

តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតរបស់នាង Bella Ranee ក្នុងថ្ងៃបញ្ចប់ការសិក្សារបស់នាង ៕

-ចុចអាន ៖ ចង់ដឹងទេថា នាង Bella និង James Jirayu​ ដើរតួជាប្តីប្រពន្ធជាមួយគ្នាប៉ុន្មានរឿងហើយ?

-ចុចអាន ៖ ប្តីប្រពន្ធ ២ គូស្រលាញ់គ្នាខ្លាំង ប៉ុន្តែជៀសមិនផុតនៅតែលែងលះ






ប្រែសម្រួល​ ៖ គន្ធា


ប្រភព ៖ kapook


Tags: Bella ranee