(បាសេឡូណា)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Luis Suarez បានឈ្នះស្បែកជើងមាស ពីការស៊ុតបញ្ចូលទីបានចំនួន ៤០គ្រាប់ច្រើនជាងគេ ក្នុងក្របខណ្ឌកំពូលអេស្ប៉ាញ La Liga រដូវកាលមុនឆ្នាំ២០១៥-២០១៦។
ការឡើងទទួលស្បែកជើងមាស (Golden Boot) នាយប់មិញនេះនៅទីក្រុង Barcelona កីឡាករជនជាតិអ៊ុយរូហ្គាយ ក៏បានជួយឲ្យក្លឹប FC Barcelona ឈ្នះជើងឯក La Liga កាលពីរដូវកាលមុនផងដែរ គ្រាដែល Champions League ធ្លាក់ទៅលើក្រុម Real Madrid នោះ នេះបើយោងតាមសារព័ត៌មាន Dailymail របស់អង់គ្លេស៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង