កាសែត Mirror របស់អង់គ្លេស ទើបតែចេញផ្សាយព័ត៌មានមួយ ដែលមានចំណងជើងថា
" តើ Suarez គួរតែធ្វើអ្វីក្នុងពេលបញ្ឈរជើង? " កាសែត Mirror បានលើកឧទាហរណ៍ និង
ការណែនាំ ជាលក្ខណកំប្លែងចំអក អោយ Suarez មានដូចខាងក្រោម ៖
-Suarez អាចសំរាកពីការទាត់បាល់ មកដើរលេងជុំវិញតំបន់របស់ Liverpool
-Suarez ក៏អាចទៅលេងនៅមាត់សមុទ្រផងដែរ ដើម្បីលំហែកាយ
-Suarez ក៏អាចប្តូរអជីពទៅជាអ្នកប្រដាល់
-ចូលរួមកម្មវិធីទូរទស្សន៍ ជាភ្ញៀវកិត្តិយស
-សង់វិមានឈើមួយ ដែលត្រូវការ ការប្រុងប្រយ័ត្ន អាចជួយអោយ Suarez ហាត់ទប់កំហឹង
-Suarez គួរតែសាកល្បងចាក់ខោអាវ ប្រសិនបើគេមានពេលសល់ច្រើន
-អានប្រឡោមលោករឿង " War & Peace " ដើម្បីយល់ដឹងអំពី ការទប់អារម្មណ៍
គួរបញ្ជាក់ផងដែរថា Suarez ត្រូវបានបញ្ឈរជើងមិនអោយចូលលេង ១០ ប្រកួតដោយសារ
ប្រព្រឹត្តិអំពើហិង្សា ដោយខាំកីឡាករ Ivanovic របស់ Chelsea ៕
ដោយ ៖ កុសល
ប្រភព ៖ k14,mirror