CamNews

កីឡាអន្តរជាតិ 

Suarez ទទួលពិន័យមិនអោយចូលលេង ១០ ប្រកួត

ការដាក់ពិន័យរបស់សមាគមន៏ បាល់ទាត់អង់គ្លេសទៅលើ Suarez កីឡាករ Liverpool ពិត
ជាធ្វើអោយ អ្នកគាំទ្រ Liverpool បាក់ទឹកចិត្តជាខ្លាំង ។ គណកម្មការសមាគមន៍ បាល់ទាត់
អង់គ្លេស បានសំរេចចិត្តដាក់ពិន័យទៅលើកីឡាករ Suarez មិនអោយចូលលេងចំនួន ១០
ប្រកួត ដោយមូលហេតុបង្ករបួសស្នាម និងអំពើហិង្សា ។ ការដាក់ពិន័យនេះ ពិតជាធ្ងន់ធ្ងរ
ណាស់ក្នុង ប្រវត្តិសាស្ត្ររបស់ Premier League ។ ការពិន័យនេះធ្វើអោយ Suarez មិន
អាចចូលលេង ប៉ុន្មានប្រកួតចុងក្រោយនេះ ហើយនឹងបន្តដល់រដូវកាលថ្មីទៀត ។



គួរបញ្ជាក់ផងដែរថា Suarez បានខាំដៃរបស់កីឡាករ Chelsea Ivanovic ក្នុងពេលប្រកួត
កាលពីសប្តាហ៍មុន គណកម្មការសមាគមន៍បាននិយាយថា យើងត្រូវតែដាក់ទោសគេឲ្យ
បានតឹងរឹង ព្រោះសកម្មភាពនេះធ្វើអោយបាល់ទាត់អង់គ្លេស បាក់មុខយ៉ាងខ្លាំង ៕


ដោយ ៖ កុសល
ប្រភព ៖ k14 


Tags: suarez liverpool fooball