CamNews

យល់ដឹង 

តើមានវិធីណា អាចធ្វើឲ្យអាប្អូនតូច ធំជាងមុនបាន?

(សុខភាព)៖ បុរសភាគច្រើន នឹងធ្លាប់មានបញ្ហាថប់អារម្មណ៍ អំពីទំហំលឹង្គរបស់ខ្លួន ឬលក្ខណៈសម្បត្តិរបស់វាក្នុងពេលណា មួយនៃជីវិត។ ចូរចងចាំថា រាងកាយរបស់មនុស្សគ្រប់ៗគ្នា សុទ្ធតែខុសគ្នាទាំងអស់ដូច្នេះហើយ លឹង្គរបស់ពួកគេក៏មានទំហំ ឬរូបរាង្គខុសៗគ្នាដែរ។ បុរសខ្លះប្រហែលជាមានលឹង្គខ្លី, ធំនៅពេលលឹង្គទន់ ដែលអាចរីកធំបាននៅពេលឡើងរឹង ហើយខ្លះទៀត ក៏មានលឹង្គនៅទន់ហើយវែង ដែលអាចធ្វើឲ្យទំហំនោះកើនឡើងនៅពេលឡើងរឹង។

វាមានការពិបាកណាស់ ក្នុងការប្រៀបធៀបរាងកាយខ្លួនឯងជាមួយបុរសផ្សេងទៀត ព្រោះអ្នកមិនដែលបានឃើញរបស់ខ្លួនឯង ថាដូចរបស់អ្នកដែលត្រូវបានគេ មើលឃើញនោះទេ។ នៅពេលអ្នកបន្ទាបតម្លៃរាងកាយខ្លួនឯងជាពិសេសលឹង្គដែលមើលទៅតូចជាង អ្នកដទៃ ប៉ុន្តែធាតុពិតវាគ្រាន់តែជាជំនឿមិនត្រឹមត្រូវមួយប៉ុណ្ណោះ។

តើទំហំគឺជាបញ្ហាមែនទេ? នេះវាអាស្រ័យទៅតាមការមើលឃើញរបស់អ្នកទេ។ ប្រសិនបើអ្នកមានអារម្មណ៍ថាខ្លួនឯងមានលឹង្គតូច វានឹងដាក់បញ្ហាដល់ខ្លួនឯងហើយ។ ពេលខ្លះបុរសតែងតែមានសម្ពាធមួយទៅលើភាពរីករាយចំពោះដៃគូរបស់គេ ហើយទំហំលឹង្គ ក៏មិនមាន ឥទ្ធិពលអ្វីចំពោះភាពរីករាយរបស់ដៃគូដែរ ក្នុងពេលរួមភេទ។ ការផ្តល់ភាពស្រណុកសុខស្រួលគ្មានអ្វីទាក់ទង នឹងទំហំ របស់លឹង្គនោះទេ។ ការរស់នៅជាគូស្នេហ៍ដ៏ល្អម្នាក់គឺជាអ្វីដែលដៃគូចង់បាន។ ដូច្នេះមុននឹងរួមភេទ ការនិយាយ និងចែករំលែកនូវការ ព្រួយបារម្ភរបស់អ្នកគឺជាផ្នែកមួយដ៏សំខាន់ ដើម្បីទទួលបានទំនាក់ទំនងមួយដ៏ល្អ។

ប្រសិនបើអ្នកមាន អារម្មណ៍ថាលឹង្គអ្នកតូច ហើយចង់ធ្វើឲ្យលឹង្គធំវិញ យកល្អគួរតែទៅស្វែងរកនូវឧបករណ៍ជំនួយខាងវេជ្ជសាស្ត្រ ជៀសជាង ព្យាយាមព្យាបាលដោយខ្លួនឯង។ ករណីដូចជាថ្នាំ ឬប្រេងពង្រីកលឹង្គដែលផ្សាយតាមអ៊ីនធើណែត មិនគួរយកមកប្រើទេ ព្រោះវាតែងតែគ្មានប្រសិទ្ធភាព ឬបង្កគ្រោះថ្នាក់។

អ៊ីនធើណែត អាចជាឧបករណ៍មួយដ៏មានប្រយោជន៍ដើម្បីស្វែងរកព័ត៌មាន ប៉ុន្តែអ្នកត្រូវតែប្រាកដថា អ្នកទទួលបានជំនួយនិងព័ត៌មាន ដ៏មានគុណភាពពីគ្រូពេទ្យត្រឹមត្រូវមុនពេលសម្រេចចិត្ត ធ្វើអ្វីៗទាក់ទងនឹងសុខភាពរបស់អ្នក។ នៅពេលកំពុងស្វែងរកព័ត៌មាន តាមអ៊ីនធើណែត អ្នកគួរតែជ្រើសរើសចំនួនខ្លះៗមកពិចារណា៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Health tips Watermelon Cambodia National news