អាហ្វ្រិក៖ ពិតជាសាហាវមែន បុរសវ័យចំណាស់ម្នាក់ ត្រូវប្រពន្ធប្តឹងចោទពីបទបង្ករបួសស្នាម លើផ្លូវភេទ បន្ទាប់ពីជន នេះដាក់ថ្នាំសណ្តំស្ត្រីជាប្រពន្ធ និងស្ត្រីជាច្រើននាក់ទៀតឲ្យកម្រើកខ្លួនមិនបាន រួចគេក៏កាត់អវយវៈភេទប្រពន្ធ និងស្ត្រី ទាំងនោះ យកទុកក្នុងថង់ផ្លាស្ទិកមួយ ក្លាស្សេនៅក្នុងទូទឹកកកទៀតផង ។
ហេតុការណ៍នេះកើតឡើងនៅប្រទេសអាហ្វ្រិកខាងត្បូង ដោយប៉ូលិសបាននិយាយថា ជនសង្ស័យឈ្មោះ Peter Frederiksen ត្រូវបានស្ត្រីជា ប្រពន្ធដាក់ពាក្យប្តឹង បន្ទាប់ពីនាងរងគ្រោះ ព្រោះតែប្តីចិត្តព្រៃផ្សៃរូបនេះធ្វើបាបផ្លូវភេទ ក្រោយមកក្រុមប៉ូលិសបានទៅដល់ផ្ទះកើតហេតុ ក៏បានរកឃើញអវយវៈភេទស្ត្រីប្រមាណ២១ ស្តុកទុកក្នុងទូក្លាស្សេ ហើយពួកគេក៏ឆែកឃើញថ្នាំសណ្តំ និងសម្ភារៈវះកាត់ជាច្រើនទៀត ដែរនៅក្នុងផ្ទះបុរសដៃដល់ ។
ពេលរកឃើញភស្តុតាងគ្រប់គ្រាន់ហើយ ប៉ូលិសក៏បានចាប់ខ្លួនលោក Frederiksen ដោយចោទប្រកាន់ពីបទបង្ករបួស ស្នាមលើផ្លូវភេទស្ត្រីជាប្រពន្ធ ហើយសមត្ថកិច្ចក៏បានជំរុញឲ្យស្ត្រីជាច្រើននាក់ទៀត ដែលរងគ្រោះដោយសារជននេះ ត្រូវប្រញាប់មកដាក់ពាក្យប្តឹង ។ លោក Frederiksen មានដើមកំណើតជាជនជាតិដាណឺម៉ាក ហើយគេក៏ជាម្ចាស់ហាង លក់កាំភ្លើងមួយផងដែរ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល