CamNews

តារា 

កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា កំពុងតែពិបាកចិត្ត តើដោយសារតែរឿង ស្នេហា ឬ គ្រួសារ?

ព័ត៌មានកំសាន្ត ៖ កំពូលតារាចម្រៀងស្រីប្រចាំផលិតកម្ម ហង្ស មាស កញ្ញា ឱក សុគន្ធកញ្ញា កំពុងតែជួបរឿងមិនសប្បាយចិត្ត ទោះបីជាការងាររបស់នាងមានច្រើន និងទឹកលុយចូលហូរហៀរក៏ដោយចុះ ។ 

ដោយយោងតាមការបង្ហោះរបស់ កញ្ញា ឱក សុគន្ធកញ្ញា កាលពីមួយសប្តាហ៏មុនបានឲ្យដឹងថា រូបនាងកំពុងតែមិនសប្បាយចិត្តយ៉ាងខ្លាំង ក្រោយដោយសារតែលោកយាយរបស់នាងកំពុងតែមានជម្ងឺជាទម្ងន់ ។ សុគន្ធកញ្ញា បានលើកឡើងនៅក្នុងគណនី instagram របស់នាងថា "មកផ្តល់កំលាំងចិត្តដល់ម៉ាក់យាយ​ពេលចេញពីធ្វេីការ... សូមឲ្យ​ព្រះ​តាម​ថែរក្សា​ឲ្យ​គាត់​រឹងប៉ឹង​ជាងនេះ🙏🙏...! រាត្រីសួស្ដី​មនុស្ស​ជា​ទី​ស្រលាញ់​ទាំងអស់​គ្នា.. 😊😊" ។ 

គួរបញ្ជាក់ឲ្យដឹងថា ទោះបីជាតារាចម្រៀងល្បីរូបនេះមានការមមាញឹកជាមួយនិងវិស័យសិល្បៈយ៉ាងណាក៏ដោយចុះ ប៉ុន្តែរូបនាងហាក់មិនដែលភ្លេចពេលវេលាសម្រាប់គ្រួសារឡើយ ៕






 

ដោយ ៖ គន្ធា

 

ប្រភព ៖ IG


Tags: Sokun kanha