CamNews

មិនគួរឲ្យជឿ 

ចរន្តអគ្គីសនី ក្រោមដី ឆ្លងទៅ បង្កាន់ដៃ អាងហែលទឹក ឆក់ ក្មេងៗ ជាច្រើននាក់ (មានវីដេអូរន្ធត់)

ស្ទើរតែមិនគួរអោយជឿ ៖ ជាមួយនឹង  ខ្សែអាថ៍វីដេអូ  ខាងក្រោមនេះ ត្រូវបានរកអោយឃើញថា ពិតជារន្ធត់ហួស ពោល ពីភាពសប្បាយរីករាយ បែរក្លាយទៅជា សោកនាដកម្ម មួយរំពេចបន្ទាប់ ពី បង្កាន់ដៃ អាងហែលទឹក ដែលធ្លាប់តែកាន់លេង បានជាធម្មតានោះ  បែរជាបានឆ្លង  ចរន្តអគ្គី សនី ដែលមាននៅក្នុងដី ខណៈវាជាចលករជម្រុញអោយអ្នក លេងទឹកទាំងនោះ បានឆក់ជាបន្ត បន្ទាប់ ពោល ក្រោយពីក្មេងស្រីតូចម្នាក់ ស្ទុះទៅកាន់ដៃ ឆ្លងចរន្តអគ្គីសនីមួយនោះ ។

គួរបញ្ជាក់ថា ភ្លាមៗ គេឃើញបុរសម្នាក់    បានស្ទុះ  យកកូនតូចរបស់ខ្លួនចេញពីអាងហែលទឹក ខណៈ អ្នកផ្សេងទៀត បាននាំគ្នា​ផ្អើលរត់ភៀសខ្លួន  ផ្ទុយទៅវិញ  ក្មេងស្រីម្នាក់   ដែលបានកាន់​ ជាប់ប្រកាន់ដៃ ឆ្លងចរន្តអគ្គីសនី នោះ ភ្លាមៗ ពុំមាននរណាម្នាក់ ជួយនាងនោះទេ តែវិនិទីបន្ទាប់ គេបានឃើញ ជីតារបស់នាង ស្ទុះទៅយក នាងចេញពីកន្លែងឆក់ ។

ប្រភពបញ្ជាក់ថា ករណីគ្រោះថ្នាក់លើកនេះ  បានកើតឡើង  នៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ខណៈពេលដែល ប្រភពសារព័ត៌មានបញ្ជាក់ ក្មេងៗ ទាំង  ៣ នាក់ដែលជាជនរងគ្រោះ នោះពួក គេពុំបានស្លាប់បាត់បង់ជីវិតនោះទេ ពោលគេអាចចេញពីមន្ទីរពេទ្យ    និង ទៅផ្ទះបាន ក្រោយពី ដេកសម្រាកនៅមន្ទីរពេទ្យ អស់រយៈពេល ៤ ថ្ងៃ ។ ខាងក្រោម ជាវីដេអូ ជ្រាបកាន់តែច្បាស់ តាម ដានទស្សនា បន្តិចទៅ ៖

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយញូវ


Tags: Florida USA US United States Int news Breaking news Unt news California