(កាណាដា)៖ ពិតជាគួរឲ្យភ្ញាក់ផ្អើលមែន ដែលបុរសម្នាក់បានផ្សាយលក់ ទូរស័ព្ទ iPhone សេរ៊ីថ្មីនៅលើគេហទំព័រមួយ តែបែរជាធ្វើឲ្យអ្នកទិញខកចិត្ត យ៉ាងខ្លាំង ព្រោះអ្វីដែលមានក្នុងប្រអប់ iPhone មិនមែនជាទូរស័ព្ទឡើយ បែរជាដុំបាយទៅវិញ។
ហេតុការណ៍នេះ កើតនៅរដ្ឋ Toronto ប្រទេសកាណាដា ជនសង្ស័យមាន អាយុ២១ឆ្នាំឈ្មោះ Gyimah Andrews Boateng ត្រូវបានប៉ូលីសចាប់ខ្លួនដោយ ចោទប្រកាន់ពីបទបោកប្រាស់ បន្ទាប់ពីមានបុរសអាយុ២០ឆ្នាំ ជាអតិចិជនរបស់ Boateng ប្តឹងពីរឿងនេះ ព្រោះពេលគេព្រមទិញទូរស័ព្ទ ពី Boateng រួចហើយក៏ប្រគល់ប្រាក់ ទៅឲ្យជននេះ តែទៅដល់ផ្ទះ ទើបបើកប្រអប់មើល ស្រាប់តែខ្លួនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែគ្មាន iPhone ក្នុងប្រអប់ទេ តែវាគឺជាដុំបាយទៅវិញ ធ្វើឲ្យអ្នកទិញរូបនេះខកចិត្ត មិនស្ទើរឡើយ។
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី