ថ្មីៗនេះ ខ្សែវីដេអូខ្លីមួយស្តីឈុតដែលភ្ញៀវទេសចរណ៍លេងសើចជាមួយសត្វខ្លា នៅក្នុងទីធ្លា
ប្រាសាទមួយភាគខាងលិចនៃប្រទេសថៃ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មនុស្ស
គ្រប់គ្នា។ ល្បែងនេះត្រូវបានគេដាក់ឈ្មោះថា “tiger testing” ដែលភ្ញៀវម្នាក់ៗត្រូវបង់ប្រាក់
ជិត 20 USD ដើម្បីបានចូលរួម "ការសប្បាយ" ពោរពេញដោយគ្រោះថ្នាក់នេះ។
ភ្ញៀវទេសចរណ៍ត្រូវបង់ជិត 20 USD/នាក់ ដើម្បីបានលេងជាមួយសត្វខ្លាទាំងនេះ...
...បើទោះជាល្បែងនេះពោរពេញដោយគ្រោះថ្នាក់
តាមប្រភពបានឲ្យដឹងថា ប្រាសាទខ្លានេះគឺជាទីរហោឋានដែលត្រូវបានអភិរក្សមួយកន្លែង។
គណគ្រប់គ្រងនៅទីនោះបាននិយាយឲ្យដឹងថា ប្រាក់ចំណូលដែលទទួលបាន នឹងយកទៅ
ផ្គត់ផ្គង់ថែរក្សាសត្វ ដើម្បីឲ្យសត្វគ្រប់ប្រភេទដែលមានជីវិត រស់នៅក្នុងបរិស្ថានបែបធម្មជាតិ
ច្រើនជាងនេះ។
សត្វខ្លាទាំងអស់នេះ ត្រូវបានចាក់ថ្នាំស្ពឹក មុននឹងប្រលែងឲ្យស្និទស្នាលជាមួយភ្ញៀវ
បើទោះជាដឹងថាវាជាល្បែងមួយប្រឈមនឹងគ្រោះថ្នាក់ខ្លាំងយ៉ាងណាក៏ដោយ ក៏តំបន់នេះនៅតែ
បានទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនមកទស្សនា និងបង់ប្រាក់ចូលរួមលេងជាមួយល្បែងនេះ
ដោយយកឈើមានចងជាមួយសាច់ ទៅជន្លលេងជាមួយសត្វខ្លាទាំងនោះយ៉ាងសប្បាយរីករាយ
ថែមទៀតផង។
សូមទស្សនាវីដេអូនៃការប្រលែងលេងយ៉ាងសប្បាយជាមួយសត្វខ្លា ពោរពេញដោយគ្រោះថ្នាក់នេះ
ខាងក្រោមទាំងអស់គ្នា !
ដោយ៖ សិលា
ប្រភព៖ k14