CamNews

តារា 

បុរសម្នាក់ផ្ទុះកំហឹងយ៉ាងខ្លាំង ចំពោះលោក Justin Bieber រហូតប្តឹងទាមទារលុយដល់ទៅ $ ១០០,០០០

ព័ត៌មានកំសាន្ត ៖ Justin Bieber ត្រូវបានគេប្តឹងដោយឲ្យសងលុយចំនួន $ ១០០,០០០ ដោយបុរសម្នាក់នោះបានអះអាងថា Justin បានបំផ្លាញទូរស័ព្ទរបស់គាត់ ។

លោក Robert Earl Morgan បានអះអាងថា តារាចម្រៀងវ័យ ២២ (Justin) ឆ្នាំរូបនេះបានបំផ្លាញទូរស័ព្ទដៃរបស់គាត់នៅពេលដែលគាត់បានព្យាយាមថតវីដេអូរបស់គាត់នៅ Cle nightclub in Houston កាលពីខែមុន ។ 

នេះបើយោងតាមពាក្យបណ្តឹងរបស់លោក Morgan និង TMZ នេះបានឲ្យដឹងថា Justin មានការអន់ចិត្ដជាខ្លាំង និងចាប់បានទូរស័ព្ទដៃរបស់គាត់ នឹងបានបំផ្លាញទូរសព្ទ័នោះមានបំណែកៗ ។ 


Justin ត្រូវបានគេប្តឹងទាមទារយកប្រាក់ច្រើនដូចនេះដោយសារតែ ទូរស័ព្ទគឺគ្មានទូរសព្ទ័ណាដែលអាច ស្តាររូបភាពសំខាន់ៗ របស់លោកបានមកវិញទេ ។  រួមទាំងពិធីខួបកំណើតលើកទី ១០០ យាយរបស់គាត់និង រូបភាពរហូតដល់ទៅ ៥០០០ សន្លឹក និងវីដេអូ សំខាន់ៗនៅក្នុងជិវិតរបស់គាត់ថែមទៀត ។ 

លោក Morgan បានអះអាងថា គាត់ថែមទាំងបានបាត់បង់លេខរបស់អ្នកជំនួញ មួយទៀតនៅពេលដែលទូរសព្ទ័របស់គាត់ ត្រូវបានបំផ្លាញបែបនេះ ។​

ទន្ទឹមនឹងនេះដែរ Justin ទើបត្រូវបានគេនិយាយថា លោកជាមនុស្សគ្មានទំនួសខុសត្រូវ និងជាសិល្បៈករ មួយរូបដែលមិនល្អ នៅក្នុងបទសម្ភាសមួយកាលពីពេលថ្មីៗនេះ ។ 






ប្រែសម្រួល ៖ ​គន្ធា


ប្រភព ៖ lollipop


Tags: Robert Earl Morgan TMZ Justin Bieber