ព័ត៌មានអន្តរជាតិ ៖ សរុបរួម មនុស្ស ២៦ នាក់ នៅតែបន្តបាត់ខ្លួន បន្ទាប់ពីមានករណីលិច
កាប៉ាល់ពីរផ្សេងគ្នា នៅឯឈូងសមុទ្រភាគខាងកើតប្រទេសចិនកាលពីវេលាយប់ថ្ងៃអាទិត្យ
និងវេលាព្រឹកថ្ងៃច័ន្ទ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន
បរទេស ស៊ិនហួរ ។
គួររំឭកផងដែរថាករណីលិចកាប៉ាល់ពីរផ្សេងគ្នាលើកនេះបានកើតឡើងនៅក្នុងខេត្ត Shan-
dong ភាគខាងកើតប្រទេសចិន ។ យ៉ាងណាមិញ បើតាមការអោយដឹងពីនាយកដ្ឋានដែន
សមុទ្រ Yantai បានអះអាងអោយដឹងថា ក្នុងជំនួបឧបទ្ទេវហេតុលិច កាប៉ាល់ ឈ្មោះ
XINGLONGZHOU65 កាលពីយប់ថ្ងៃអាទិត្យ វេលាម៉ោងជាង ៩ នៅឯក្រុង Yantai នោះ
មនុស្ស ១២ នាក់ត្រូវបានគេរាយការណ៍អោយដឹងថា បានបាត់ខ្លួន។
មិនយូរប៉ុន្មាន នាវេលាម៉ោង ២ ទាបភ្លឺឈានចូលថ្ងៃច័ន្ទ ពោលគឺ តែប៉ុន្មានម៉ោងបន្ទាប់ កា
ប៉ាល់ដឹកទំនិញ មួយផ្សេងទៀត ត្រូវបានគេរាយការណ៍ដឹងថា បានជួបនឹងឧបទ្ទេវហេតុ
លិចដូចគ្នា ក៏ព្រោះតែកម្លាំងកម្លាំងខ្យល់ដ៏ខ្លាំង។ ក្នុងជំនួបលិចកាប៉ាល់លើកនេះមនុស្ស
១៤ នាក់ បានបាត់ខ្លួន។ ភ្លាមៗនោះ ក៏មានកិច្ចអន្តរាគមន៍ចេញជួយសង្គ្រោះ និង រុករក
ភ្លាមៗ ពីសំណាក់អាជ្ញាធរមានសមត្តកិច្ចប្រចាំតំបន់ ក្រោយពីដឹងឭ ព័ត៌មានថាមានករ
ណីលិចកាប៉ាល់ពីរផ្សេងគ្នា៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ