CamNews

តារា 

គូស្នេហ៍ល្បីឈ្មោះ ៤ គូដែលមានជិវិតស្នេហាដ៏រឹងមាំ និងយូរអង្វែរជាងគេ នៅទូទាំងអាសុី

អាសុី ៖ បើអ្នកចង់ឲ្យទំនាក់ទំនងស្នេហានៅគង់វង្សយូរអង្វែង លុះត្រាតែមានការយោគយល់អធ្យាស្រ័យគ្នា ទៅវិញទៅមក ទើបមិនបានធ្វើឲ្យអ្នកជិវិតគូមានការបែកបាក់ ។

ជាការពិតណាស់ភាពយូរអង្វែងរបស់ស្នេហាមិនសំដៅទៅលើការវ័យនោះទេ ប៉ុន្តែវាសំដៅទៅលើថា តើមនុស្ស ២ នាក់ស្រលាញ់គ្នាស្មោះប៉ុនណា ចេះអាស្រ័យ និងផ្តល់តម្លៃឲ្យគ្នាកំរិតណា នោះទើបជាតម្លៃនៃស្នេហា ។ 

ពេលនេះ Camnews បានលើកយកជិវិតស្នេហារបស់តារាស្រីៗ ៤ គូដែលមានជិវិតស្នេហាស្ថិតស្ថេរនៅទូទាំងអាសុី ឲ្យអ្នកលោកអ្នកបានស្គាល់ ។

១.​ អ្នកនាង Angelica Lee និងលោក លោក Oxide Pang 



ដោយយោងតាមរបាយការណ៍ពីគេហទំព័រ lollipop បានឲ្យដឹងថា តារាសម្តែងអ្នកនាង Angelica Lee ដែលមានវ័យ ៤០ ឆ្នាំ និងប្តីរបស់នាង គឺលោក Oxide Pang មានវ័យ ៥០ សព្វថ្ងៃនេះអ្នកទាំង ២ មានកូនប្រុស ២ នាក់ ហើយម្នាក់មានឈ្មោះថា Jiyun និង Ziran បានកើតនៅក្នុងទីក្រុង Kuala Lumpur ពួកគេទាំង ២ គឺជាកូនភ្លោះ ។ 

២. លោក Nadech Kugimiya និងនាង Yaya 





តារាសម្តែងប្រុសស្រីមួយគូដែលត្រូវជាសង្សារ ដែលតែងតែបង្ហាញភាពផ្អែមល្អែមទៅកាន់មហាជន និងសាកសមជាដៃគូដែលល្អឥតខ្ចោះទាំងក្នុងសាច់រឿង និងនៅក្រៅសាច់រឿង ហើយក៏ជាអ្នកដែលគូស្នេហ៍ដែលគួរឲ្យស្រលាញ់ជាងគេនៅក្នុងប្រទេសថៃផងដែរ ។

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានឲ្យដឹងថា អ្នកទាំង ២ បានចាប់ដៃគ្នា និងដាក់ចិត្តស្រលាញ់គ្នាជាយូរណាស់មកហើយ ។ មិនត្រឹមតែប៉ុណ្ណោះទេ ដោយសារតែគូស្នេហ៍មួយគូនេះត្រូវបានអ្នកដឹកនាំរឿងប្រទះឃើញថា សាកសមនឹងគ្នាពេកក៍រើសឲ្យដើរតួរឿង "The Crown Princess" ជាមួយគ្នាថែមទៀតផង ។ ហើយរឿងនេះត្រូវបានធ្វើពិធីក្រុងពាលី កាលពីថ្ងៃទី ១៥ ខែសីហា ។ 

៣. លោក Shahkrit Yamnam​ និងអ្នកនាង Vermicelli 






តារាសម្តែងដែលទស្សនិកជន ចាំគាត់បាននៅក្នុងរឿង "មន្តស្នេហ៍កំលោះបុិនត" ដែលបានចាក់បញ្ចាំងនៅក្នុងស្ថានីយទូរទស្សន៍ CTN នោះគឺលោក Shahkrit Yamnam​ និងភរិយាសំណព្វចិត្ត អ្នកនាង Vermicelli ដែលជាតារាម៉ូដែលម្នាក់មានសាច់សខ្ចី និងមុខមាត់ Cute គួរឲ្យស្រលាញ់ កាន់តែធ្វើឲ្យក្រុមអ្នកគាំទ្រកាន់តែច្រណែនរវាងទំនាក់ទំនងស្នេហារបស់ប្តីប្រពន្ធមួយគូនេះខ្លាំងណាស់ ។ 

ថ្វីត្បិតតែអ្នកទាំង ២ ធ្លាប់មានការឈ្លោះប្រកែករហូតឈានដល់ការលែងលះគ្នាពិតមែន ប៉ុន្តែលោក Shahkrit Yamnam និង អ្នកនាង Vermicelli បែរជាបានធ្វើការសម្រេចចិត្តផ្សះផ្សារគ្នា​វិញ ។ 

៤. នាង Ruby Lin និងស្វាមី​ គឺលោក Wallace Huo






តារាស្រី Ruby Lin និងស្វាមី​ គឺលោក Wallace Huo ដែលទើបនឹងរៀបអាពាហ៍ពិពាហ៍​ កាលពីថ្ងៃទី ៣១ ខែមិថុនា នៅឯកោះបាលី ពេលនេះបានបង្ខំចិត្តរស់នៅឃ្លាតពីគ្នាមួយរយៈពេលព្រោះតែ ម្នាកៗសុទ្ធតែមានការមមាញឹកយ៉ាងខ្លាំង នៅក្នុងអាជីពជាអ្នកសិល្បៈ ដូច្នេះទើបធ្វើឲ្យអ្នកទាំង ២ សម្រេចចិត្តរស់នៅដាច់ដោយឡែកពីគ្នាសិន ។ ហើយសព្វថ្ងៃនេះ នាង Ruby Lin កំពុងពពោះកូននៅក្នុងផ្ទៃចំនួន ៤ ខែហើយ ៕

-ចុចអាន ៖ ទើបរៀបការមិនទាន់បាន ១ ខែផង នាង Ruby Lin និងស្វាមី ត្រូវរស់នៅបែកគ្នាព្រោះ...

-ចុចអាន ៖ ស្នេហ៍ពិតប្រាកដជាមាន!! ប្តីប្រពន្ធដែលស្ទើរតែលែងលះ តែចុងក្រោយ នៅតែគ្មានការបែកបាក់


ដោយ ៖ គន្ធា


Tags: Ruby Lin Wallace Huo Vermicelli Shahkrit Yamnam​ Nadech Kugimiya Yaya Angelica Lee