ស្ទើរតែមិនគួរអោយជឿ ៖ នៅពេលដែលគូស្នេហ៍ មួយគូ បានចេញទៅលេងវាលស្រែ ចិញ្ចឹមសត្វ របស់ខ្លួន នៅលើកំពូលភ្នំ Morgan Hill រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក ពេលនោះហើយ ពួកគេ បានឃើញជ្រូកព្រៃមួយក្បាលទំនងហួស ដូច្នេះ ក៏សម្រេចចិត្ត តាម ប្រមាញ់ រហូតបានសម្រេច និងយកវាត្រលប់មកផ្ទះ សម្រាប់ ប្រលះសាច់ យកសាច់ឆី ។
បន្ទាប់ពី ដឹកជញ្ជូនមកដល់ លំនៅស្ថាន អ្វីដែលពួកគេភ្ញាក់ផ្អើលខ្លាំង គឺនៅពេល ដែលជៀរសាច់ ជ្រូកនោះចេញ និងរកឃើញភាពមិនប្រក្រតីកើតមានឡើង ពោល កម្រនឹងបានឃើញតែម្តងនោះ គឺ សាច់ជ្រូក ពណ៌ខៀវ ។ បើយោងតាមការគូសបញ្ជាក់ អោយដឹងពីគូស្នេហ៍មួយគូដដែលរូបនេះ អោយដឹងថា ពួកគេបានសម្រេចចិត្ត តាមប្រមាញ់ជ្រូកព្រៃឯទៀត និងបានរកឃើញថា គ្មានជ្រូក មួយក្បាលណា មានសាច់ ពណ៌ខឿវ ដូចជ្រូកមួយក្បាលដែលពួកគេបានសម្លាប់ដំបូងគេនោះទេ នេះបើយោងតាមរបាយការណ៍ ពី IFLScience ។ មានការងឿយឆ្ងល់ ជាមួយនឹងសំនួរលើកឡើង អោយដឹងថា តើមូលហេតុអ្វីបានជា ជ្រូកមានសាច់ ពណ៌ខៀវ ដូច្នេះទៅវិញ ? គួររំឮកថាសំណាក គម្រូ សាច់ជ្រូកពណ៌ខៀវ ត្រូវបានបញ្ជូនទៅ មន្ទីរ ពិសោធន៍ នៃ សាកលវិទ្យាល័យ California ហើយ ដើម្បីធ្វើការសិក្សា និងស្រាវជ្រាវ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អនឡាញ