CamNews

ជីវិត និងការងារ 

ស្រីស្អាតនៅកម្ពុជា ក៏ចូលចិត្តប្រើស្មាតហ្វូន ថតរូបខ្លួនឯង បង្ហោះតាមហ្វេសប៊ុក

មិនថាតែនៅបរទេសនោះទេ ដែលគេឃើញមាននារីជាច្រើនកំពុងពេញនិយមប្រើប្រាស់ស្មាត
ហ្វូន ដើម្បីថតរូបខ្លួនឯង រួចបង្ហោះតាមប្រព័ន្ធអ៊ីនធើរណែត ប៉ុន្ដែ កម្ពុជា ក៏កំពុងជ្រួលជ្រើម
ក្នុងបញ្ហានេះដែរ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ នៅពេល ហ្វេសប៊ុក បានរាលដាលមកដល់ស្រុកខ្មែរ ទន្ទឹមនឹងការរីក
ចម្រើននៃបច្ចេកវិទ្យានានា ក្នុងនោះមានទូរស័ព្ទជាដើម បានធ្វើឱ្យអ្នកប្រើប្រាស់កាន់តែមាន
ឱកាសច្រើនសម្រាប់បង្ហាញពីភាពល្អប្រសើររបស់ខ្លួន ទៅដល់មនុស្សនៅទូទាំងពិភពលោក។
ហើយការបង្ហាញនោះ គេឃើញ រួមមានទាំងព័ត៌មានឯកជន និងព័ត៌មានជុំវិញខ្លួនពួកគេ ក្នុង
នោះដែរ ក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គម និងស្មាតហ្វូន មួយចំនួនធំ ជាពិសេសស្រីស្អាត
តែងបង្អួតសម្រស់របស់ខ្លួននៅលើហ្វេសប៊ុក។

 

មិនចាញ់បរទេសប៉ុន្មាន ស្រីស្អាតស្រុកខ្មែរ ក៏មានចំណាប់អារម្មណ៍ក្នុងប្រការខាងលើនេះដែរ។
នៅតាមទំព័រហ្វេងប៊ុកមួយចំនួន ជាពិសេស គណនីដែលមានម្ចាស់ជានារីភេទ ភាគច្រើនគឺមាន
ការបង្អួតរូបថត និងស្មាតហ្វូនរបស់ពួកគេ។ យ៉ាងនេះក្ដី ក៏គេឃើញមានបុរសមួយចំនួន បាន
បង្អួតពីប្រការប្រហាក់ប្រហែលគ្នានេះដែរ ប៉ុន្ដែមតិមួយចំនួន យល់ថា ពួកគេភាគច្រើន  គឺជា
បុរសតែរូបរាងប៉ុណ្ណោះ។

តើមានមូលហេតុសំខាន់ៗអ្វីខ្លះ ដែលនាំឱ្យមានការបង្ហាញព័ត៌មានឯកជនរបស់ពួកគេ គឺមានបី
ប្រការ ទីមួយគឺបង្អួតសម្រស់ ទីពីរគឺដើម្បីបង្អួតទូរស័ព្ទថ្មី ទំនើប និងទីបីគឺដើម្បីជាសារមួយប្រាប់
ថា "ខ្ញុំបានមកដល់កន្លែងទេសចរណ៍មួយនេះ។ល។"។

 

ដោយ ៖ សីហា


Tags: Cambodian Cambodia girls smartphone facebook