ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធក្លឹប Liverpool ឈ្មោះថា Mario Balotelli ដែលក្លឹបទិញចូលកាលពីរដូវក្ដៅឆ្នាំមុន ក្នុងតម្លៃខ្លួន ១៦ លានផោន ត្រូវបានអតីតមិត្ដភក្ដិរួម Gianni Rivera កោតសរសើរថា មានសមត្ថភាព មិនចាញ់ Ronaldo និង Messi នោះទេ។
ខ្សែប្រយុទ្ធស្បែកខ្មៅ ជម្រើសជាតិអ៊ីតាលី ដែល Liverpool បានផ្ទេរចូលកាលពីឆ្នាំមុន ក្នុងតម្លៃខ្លួន ១៦ លានផោន ពីក្លឹប AC Milan ត្រូវអតីតមិត្ដភក្ដិរបស់កីឡាករ កោតសរសើរថា សមត្ថភាពរបស់កីឡាករ មិនចាញ់ខ្សែប្រយុទ្ធល្បីៗលំដាប់ថ្នាក់ពិភពលោក នោះទេ ដូចជា Ronaldo និង Messi ជាដើម ប្រសិនជាកីឡាករពិតជាយកចិត្ដទុកដាក់ មែននោះ ។
លោក Gianni Rivera បានថ្លែងឲ្យដឹងថា Mario Balotelli ធ្លាប់ផ្ដល់ក្ដីសង្ឃឹមឲ្យគាត់ បានច្រើនណាស់ ក្នុងជំនាន់នៃការគ្រប់គ្រងរបស់គាត់ ប៉ុន្ដែក៏អាស្រ័យលើការគិតរបស់គាត់ដែរ ។ រយៈពេលកន្លងមក តាមសមត្ថភាពដែលគាត់លេងគឺ មានកម្រិតស្មើនឹង Ronaldo និង Messi ពិតប្រាកដណាស់ ប្រសិនជាគាត់ពិតជាផ្ដោតមែននោះ។
ប៉ុន្ដែទន្ទឹមនឹងការអះអាងយ៉ាងដូច្នេាះ ខ្សែប្រយុទ្ធរូបនេះ តាមការដឹងច្បាស់កន្លងមកនារយៈពេល ប្ដូរចូលកាន់ Liverpool កីឡាករ គឺទើបតែរកគ្រាប់បាល់បាន ១គ្រាប់ប៉ុណ្ណោះ ក្នុងជំនួបប្រកួត ពេញមួយរដូវកាល Premier League។ ហើយសម្លេងគាំទ្ររបស់ក្លឹប ក៏មិនពេញចិត្ដឲ្យកីឡាករចូលរួមប្រកួតទៀត ដែរប្រសិន ជាក្លឹបមិនព្រមលក់ចេញ។ រឿងហេតុជាច្រើន ដែលខ្សែប្រយុទ្ធរូបនេះ ត្រូវបានអ្នកសារព័ត៌មាន បានចុះផ្សាយ បើសូម្បីតែដំណើរជីវិតនៅលើគ្រែជាមួយ ដៃគូរ ក៏កីឡាករធ្លាប់មានប្រវត្ដិបែកធ្លាយផងដែរ តួយ៉ាង ដូចជាពាក្យសម្ដីរបស់មនុស្សម្នាក់បាន និយាយថា កីឡាករ Mario Balotelli ចូលចិត្ដហឹ្វកហាត់ កំដៅសាច់ដុំលើគ្រែត្រឹមតែ ៣-៤ ម៉ោងហើយ ទើបទៅចូលរួមប្រកួត ដែលអាចធ្វើឲ្យមានស្មារតីភ្លឺថ្លាជាងមុន។
អាន៖ មួរបង្កាច់ទាំងរស់ ថាកីឡាករ Liverpool ចូលចិត្ដរួមរ័ក្សមុនពេលចូលប្រកួត
ដោយ៖ អឿ អ៊ុយ
ប្រភព៖insidefutbol