CamNews

ប្លែកៗ 

បើកកម្មវិធីសិក្សា ជុំវិញបញ្ហា អាថ៍កំបាំង UFO នៅ Las Vegas

ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះនឹងមានកម្មវិធីមួយដែលធ្វើឡើងដើម្បីដោះស្រាយរាល់
ចម្ងល់ទាំងអស់ដែលជាអាថ៍កំបាំងជុំវិញបញ្ហា UFO ថាតើវាពិតជាមានឬយ៉ាងណា។

កម្មវិធីនេះនឹងត្រូវបានបានធ្វើឡើងនៅសារមន្ទីរ Atomic Testing Museum National Smithsonian
Institution នៃទីក្រុង Las Vegas សហរដ្ឋអាមេរិក ដែលគេបានប្រាប់ថានឹងមានអាថ៍កំបាំងជាច្រើន
ពី UFO នឹងត្រូវបានដាក់អោយយល់ដឹងជាសាធារណៈ ហើយវាមុខជាទាញបាននូវគំនិតជាច្រើន
ជាមិនខាន។

នាយកប្រតិបត្តប្រចាំសារមន្ទីរលោក Allan Palmer និងជាអតីតមន្រ្តីទ័ពអាកាសម្នាក់ផងដែរនោះ
បានប្រាប់ថា យើងនឹងបើកកម្មវិធីនេះនៅថ្ងៃទី ២២ ខែកញ្ញានេះ ដោយបានអញ្ជើញ មនុស្សប៉ុន្មាន
នាក់ដែលធ្វើការជាមួយគំរោងស្រាវជ្រាវ UFO នេះមកបកស្រាយផងដែរ។

ភ្ញៀវចំនួន ៥ រូបនឹងត្រូវបានអញ្ជើញមកបកស្រាយចំពោះបញ្ហានេះនៅក្នុងកម្មវិធីពិសេសនេះក្នុង
នោះមានដូចជា វរសេនីយឯក John Alexander វរសេនីយឯកទ័ពអាកាស William Coleman វរ
សេនីយឯក Robert Friend និងអតីតអ្នកកាន់គំរោង UFO របស់អង់គ្លេសលោក Nick Pope ជាមួយ
គ្នានេះលោក Nick Pope បានសន្យាថានឹងលាតត្រដាងការពិតមួយចំនួនរបស់គំរោងសិក្សាលើ
UFO របស់រដ្ឋាភិបាល អង់គ្លេស។

យើងចាំមើលទាំងអស់គ្នាថាតើ ៥ នាក់នេះគេនឹងបកស្រាយបែបណាជាពិសេសជុំវិញបញ្ហាតំបន់
Area 51 ដ៏ល្បីល្បាញរបស់អាមេរិកនោះ?

ដោយ៖ ម៉ូកា
ប្រភពពី៖ k14 


Tags: UFO Alien UK usa