CamNews

ព័ត៌មានបច្ចេកវិទ្យា 

អ្នកវិទ្យាសាស្ដ្ររកឃើញ UFO មួយគ្រឿង កំពុងស្រូបថាមពលពីព្រះអាទិត្យ? (វីដេអូ)

បណ្ដារូបភាពតារាសាស្ដ្រថ្មីដែលទើបត្រូវបានប្រកាសឱ្យដឹងកាលពីពេលថ្មីៗនេះ បានបង្ហាញថា
UFO មួយកំពុង “ធ្វើអ្វីមួយ” នៅក្បែរព្រះអាទិត្យ។

ករណីនេះត្រូវបានគេរកឃើញកាលពីថ្ងៃទី ២៧វិច្ឆិកា ឆ្នាំ ២០១៦ តាមរយៈវីដេអូតារាសាស្ដ្រមួយ
ត្រូវបានគេបង្ហោះនៅលើ Youtube។

នៅពេលគេពង្រីកបណ្ដារូបថតដែលថតពីវីដេអូ គេអាចមើលឃើញយាន (UFOĐ អ្វីមួយ បង្ហាញ
ខ្លួននៅក្នុងអវកាសក្បែរព្រះអាទិត្យ។ល។

ពិសេសជាងនេះ វាក៏មាន “ខ្សែ” មួយពណ៌លឿង ដែលតភ្ជាប់រវាង UFO នេះ ជាមួយនឹងព្រះ
អាទិត្យ។

ក្រុមអ្នកជំនាញខាង UFO យល់ថា នេះអាចជាយានអវកាសមួយរបស់មនុស្សភពផ្កាយ កំពុង
បញ្ចូលថាមពលពីព្រះអាទិត្យ។

រហូតមកដល់ពេលនេះ “អត្តសញ្ញាណ” របស់ UFO នេះ មិនទាន់ត្រូវបានគេដឹងនៅឡើយ។


ប្រែសម្រួល ៖ តារា
ប្រភព ៖ Thesun/Youtube


Tags: UFO មនុស្សភពផ្កាយ ព្រះអាទិត្យ