CamNews

ភាពយន្ត 

សង្គ្រាមភពផ្កាយ Rogue One: A Star Wars Story ពីហូលីវូដតែចូលរួមសម្តែងដោយ កុំកុំ យាយពីថាល្អមើលខ្លាំង

ភាពយន្ត ៖ ទីបំផុត ប្រិយមិត្ត ដែលទន្ទឹងរង់ចាំ អស់រយៈពេលយ៉ាងយូរ គួរសមក្នុងការតាមដាន ទស្សនាខ្សែភាពយន្ត Rogue One: A Star Wars Story ឬក្រុមប្រឆាំងថ្មី ៖ សង្គ្រាមភពផ្កាយ នោះ បានមកដល់ហើយ ពោល ចាប់ពីថ្ងៃទី ១៥​ ធ្នូ ២០១៦ នេះ Rogue One: A Star Wars Story ឬក្រុមប្រឆាំងថ្មី ៖ សង្គ្រាមភពផ្កាយ ចាប់ផ្តើមចាក់បញ្ជាំងហើយ គ្រប់រោងភាពយន្តទំនើបៗ ក្នុងព្រះរាជាណាចក្រកម្ពុជា លក្ខណៈ 3D និង 4DX ថែមទៀតផង ។ 



កាន់តែជក់ចិត្ត កាន់តែមិននឹកស្មានដល់ ខណៈ​Rogue One: A Star Wars Story ឬក្រុមប្រឆាំងថ្មី ៖ សង្គ្រាមភពផ្កាយ នឹងមិនធ្វើឲ្យលោកអ្នកខកបំណងនោះទេ តាមរយៈឈុតឆាកខ្សែភាពយន្តល្អ ឯកប្រយុទ្ធសាហាវតាំងតែពីដើមដល់ចប់ រូបភាពត្រជាក់ភ្នែក នឹងអាចធ្វើឲ្យលោកអ្នក លាន់មាត់ ថាល្អមើលខ្លាំងក៏ថាបាន ។  ភាពយន្តនេះកើតឡើងមុននឹងហេតុការណ៍ក្នុងវគ្គ "Star Wars: Episode IV A New Hope" កំឡុងសម័យនៃអាណាចក្រ។ វគ្គនេះនិយាយអំពីអ្នកប្រឆាំងមួយក្រុមរួមដៃគ្នាលួចផែនទីចូលទៅក្នុង Death Star ដែលជាតំបន់ប្រយុទ្ធក្នុងលំហចល័តនៃគន្លងភពផ្កាយរបស់អាណាចក្រនិងអាចកម្ទេចភពទាំងមូលបានដោយងាយ ។  Jyn Erso ជាកងកម្លាំងពីក្រុម Rebellion បានប្រថុយប្រកបដោយភាពហ៊ានក្លា ដោយនៅក្នុងនោះ មានគ្នាតែមួយក្តាប់តូច មានទុនតែក្តីសង្ឃឹមតែមួយគត់នោះ បានងើបបះបោរប្រឆាំងទៅនឹងសភាវៈអាក្រក់ តាមរយៈ បេសកម្មដ៏ចម្បងក្នុងការលួចយកផែនការ អាវុធប្រល័យដ៏មានឥទ្ធិពល the Death Star ។ ចង់ដឹង ថាតើ សង្គ្រាមភពផ្កាយ Rogue One: A Star Wars Story ដែលជាប្រភេទខ្សែភាពយន្ត បាញ់ប្រហារ និង ផ្សងព្រេង (Action / Adventure) ល្អមើលដល់កម្រិតណានោះ តោះទៅតាមដានទស្សនាទាំងអស់គ្នា ដែលចាប់បញ្ចាំងពីថ្ងៃនេះហើយ លក្ខណៈ 3D នៅគ្រប់រោងភាពយន្តទំនើបៗ ហើយកាន់តែល្អ ឯកនិងអស្ចារ្យនោះគឺថា មានការចាក់បញ្ជាំងជាលក្ខណៈ 4DX នៅឯរោងភាពយន្ត Major Cineplex By Cellcard អ៊ីអនម៉លជាន់ទី ២ ថែមទៀត ។ 




ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ។





Tags: Westec Movie Eddie The Eagle Rogue one A Star Wars Story