CamNews

យល់ដឹង 

ស្រោមអនាម័យ Okamoto ប្រារព្ធខួប ៨០ ឆ្នាំរបស់ខ្លួន និងបង្ហាញពីឯតទគ្គកម្មពិភពលោក ដែលខ្លួនទទួលបាន

ភ្នំពេញ៖​ ថ្ងៃទី៥​  ខែមេសា ឆ្នាំ​២០១៣​ នៅសណ្ឋាគារកាំបូឌីយ៉ាណា​ ក្រុមហ៊ុន Full Well Trading
(Cambodia) Ltd បានប្រារព្ធកម្មវិធី គម្រប់ខួបលើកទី ៨០ឆ្នាំរបស់ស្រោមអនាម័យ អូកាម៉ូតុ និង ការបំបែកឯតទគ្គកម្មជាស្រោមអនាម័យស្តើងជាងគេបំផុតក្នុងពិភពលោក  ។​កម្មវិធីនេះបានប្រ
ព្រឹត្តទៅនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០១៣  នៅសណ្ឋាគារ កាំបូឌីយ៉ាណា ក្រោមអធិបតីភាព
ឯកឧត្តម មាន ឈីវុន ជាប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំង ជំងឺអេដស៏ និង កាមរោគ, លោកដុកទ័រ
លឹម ហួរពៅ នាយកប្រតិបត្តិនៃក្រុមហ៊ុន Full Well Trading និង លោក Stanley Choung  ជាប្រ
ធានចាត់ការទូទៅ របស់ក្រុមហ៊ុន​​​អូកាម៉ូតុ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ។  លោកដុកទ័រ លឹម ហួរ
ពៅ បានប្រាប់អោយដឹងថាដោយយល់ឃើញពីបញ្ហារីករាលដាល នៃជំងឺអេដស៏ក្នុងព្រះរាជាណា
ចក្រកម្ពុជាចាប់តាំងពី   ឆ្នាំ១៩៩០មកដល់នាពេលបច្ចុប្បន្ន និង​ដើម្បីចូលរួមចំណែកក្នុងការទប់
ស្កាត់ និងកាត់បន្ថយជំងឺអេដស៏​ស្របតាមគោលការណ៏ របស់រាជរដ្ឋាភិបាល​​​ ក្រុមហ៊ុន Full Well
Trading (Cambodia) Ltd​ ដែលជាក្រុមហ៊ុនទួលអាជ្ញាប័ណ្ណ ពីក្រសួង​សុខាភិបាល  និងបានបង្កើត
ឡើងជាផ្លូវការនៅ ខែមេសា ឆ្នាំ២០០៣ បានចាប់ផ្តើមចែកចាយ ស្រោមអនាម័យ Okamoto លើ
ទីផ្សារក្នុងដើមឆ្នាំ២០០៤ ។ មូលហេតុដែល ក្រុមហ៊ុន Full Well Trading (Cambodia) Ltd បាននាំ
ចូល និង ចែកចាយ ស្រោមអនាម័យ Okamoto ព្រោះស្រោមអនាម័យ ដើរតួរសំខាន់ក្នុងការ ចូល
រួមចំណែកក្នុងការ​ទប់ស្កាត់​ជំងឺអេដស៏ និង ការពន្យាកំណើត។​

ដោយការខិតខំប្រឹងប្រែង និងទំនាក់ទំនងយ៉ាងស្អិតរមួតរវាងអ្នកដឹកនាំ និងបុគ្គលិក បានធ្វើអោយ
​ក្រុមហ៊ុននេះ អភិវឌ្ឍន៏ខ្លួនយ៉ាងឆាប់រហ័សដោយក្លាយជាក្រុមហ៊ុន ដែលឈានមុខគេ ក្នុងការចែក
​ចាយ​ស្រោមអនាម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន​នេះបានឈាន​ខ្លួន
ពង្រីកសាខាមួយទៀតនៅទីក្រុងហូជីមីញ នៃសាធារណៈរដ្ឋប្រជាមានិតវៀតណាម ក្នុងឆ្នាំ២០០៩។
ឥឡូវនេះស្រោមអនាម័យ Okamoto បានក្លាយខ្លួនជាស្រោមអនាម័យ ដែលពេញនិយមបំផុតទូទាំង
២៤ខេត្តក្រុងជាពិសេសគឺក្រុងភ្នំពេញ។ ផលិតផលស្រោមអនាម័យ Okamoto ជាផលិតផលដែល
មានចែកចាយនៅលើទីផ្សារទូទាំង ២៤ខេត្តក្រុង ក្នុង ព្រះរាជាណាចក្រកម្ពុជា ។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន  Okamoto គឺជាក្រុមហ៊ុនជប៉ុន ដែលបានបង្កើត ឡើងតាំងពី ឆ្នាំ
១៩៣៤ មកដល់ ពេលនេះ  រយៈពេល៨០ឆ្នាំមកហើយ។ ក្រុមហ៊ុននេះបានចែកចាយផលិតផល
ស្រោម អនាម័យ និង​​លក់ដាច់ជាងបំផុតនៅលើពិភពលោក ជាពិសេសបានទទួលចំណាត់ថ្នាក់
លេខ១ នៅជប៉ុន។ Okamoto ជាក្រុមហ៊ុនតែមួយគត់ក្នុងពិភពលោក ដែលបានទទួលសិទ្ធផ្តាច់មុខ
ផលិត ស្រោមអនាម័យ ពីសារ ជាតិ  Sheerlone ដែលជាសារជាតិពិសេស​ម្យ៉ាងធ្វើអោយ គេអាច
ផលិត ស្រោម អនាម័យបានស្តើងជាង​គេ ហើយទន់ មិនក្តៅរលាក គ្មានសារជាតិគីមី អាក្រក់ប៉ះ
ពាល់ដល់ សុខភាព។

បន្ថែមពីលើនេះ ក្រុមហ៊ុន Okamoto បានចូលរួមចំនែក​ក្នុងសកម្មភាពសង្គម​យ៉ាង សកម្មដូចជាៈ

- អប់រំទាក់ទង និង ការប្រើប្រាស់ស្រោមអនាម័យជាមួយអង្គការ ​Chherm​ ដែលជាអង្គការ អប់រំ
ពីជំងឺអេដស៏​និងកាមរោគ​ក្នុងកម្មវិធី​ You ​are the Man ។
- បានចូលរួមឧបត្តមដល់អង្គការ UOP  ក្នុងកម្មវិធី  Green Concert ដែលចូលរួម ក្នុងការ សំអាតបរិដ្ឋាននិងការពារសុខមាលភាពប្រជាជន
- ហើយស្រោមអនាម័យ Okamoto ក៏បានចូលរួមធ្វើការចែកចាយស្រោមអនាម័យ ដល់ប្រជាជន
កម្ពុជាក្នុងឱកាសបុណ្យអុំទូក ដើម្បីចូលរួមការពារសង្គម និងប្រជាពលរដ្ឋពីការឆ្លងនៃជំងឺអេដស៏
និងកាមរោគ។

 

នៅថ្ងៃ៣១​  ខែ​​​មករា ឆ្នាំ២០១២ នេះស្រោមអនាម័យ Okamoto​បានបំបែកឯតទគ្គកម្មជា ស្រោម អនាម័យដែលស្តើងជាងគេបំផុតលើពិភពលោក ដោយទទួលស្គាល់ដោយកំណត់ត្រា World
Guinness Record ទៅលើស្រោមអនាម័យ៤ប្រភេទៈ

- ស្រោមអនាម័យ Okamoto 003 Platinum

- ស្រោមអនាម័យ Okamoto 003Real fit

- ស្រោមអនាម័យ Okamoto 003 Aloe

- ស្រោមអនាម័យ Okamoto 003 HA (ហាយ៉ារ៉ូនីចអាស៊ីត)

ដោយ៖ សិលា
ប្រភព៖ Topbrand