CamNews

សុខភាព 

ស្រោមអនាម័យ សម្លាប់​មេរោគ HIV នឹងបង្ហាញខ្លួន ក្នុងពេលខាងមុខ

ក្រុមអ្នកវិទ្យាសាស្ដ្រជនជាតិអូស្ដ្រាលី បានរចនាឡើងនូវប្រភេទស្រោមអនាម័យដែលមាន
សមត្ថភាពកំចាត់មេរោគ HIV ។ តាមគម្រោង ប្រភេទស្រោមអនាម័យនេះ នឹងត្រូវបានគេផលិត និងចែកចាយនៅលើទីផ្សារក្នុងពិភពលោក នាពេលដ៏ខ្លីខាងមុខ។

ក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ដ្រអូស្ដ្រាលី Starpharma បង្កើតបានទឹករំអឹលមួយប្រភេទត្រូវបានគេ
ហៅថា Viva Gel ដែលចំនុចពិសេសរបស់វា គឺសមត្ថភាពនៃការកំចាត់បណ្ដាមេរោគ ដែលឆ្លង
តាមរយៈការរួមភេទ។

ជាក់ស្ដែង ធាតុផ្សំសំខាន់ក្នុងប្រភេទ​ទឹករំអឹល Viva Gel នេះគឺ Astodrimer Natri (មាន ០,៥%)។
Astodrimer Natri គឺជា អង់ទីប៊ីយូទិច ដែលត្រូវបានគេបង្កើតឡើង ដើម្បីប្រឆាំងនឹងមេរោគ HIV ។

ភ័ស្ដុតាងនៃការពិសោធ បានបង្ហាញថា ស្រោមអនាម័យ VivaGel មានសម្ថភាពកំចាត់មេរោគ
HIV មុនកើតឡើងដោយសារការរួមភេទ និងបណ្ដាមេរោគដែលធ្វើឱ្យមានដុំសាច់(អាចក្លាយ
ជាដុំសាច់មហារីក) បានដល់ទៅ ៩៩,៩% ។

ផលិតផលនេះ ត្រូវបានទទួលស្គាល់ និងការអនុញ្ញាត ពីក្រសួងគ្រប់គ្រងឱសថអូស្ដ្រាលី គឺដូច
ទៅនឹងលិខិតទទួលស្គាល់ម៉ាកយីហោ CE នៅអឺរ៉ុប ដែលអនុញ្ញាតឱ្យផលិតក្នុងបរិមាណច្រើន
និងដាក់លក់ក្នុងទីផ្សារ។

ក្រៅពីនេះ ក្រុមហ៊ុន Starpharma ក៏បានសហការណ៍ជាមួយក្រុមហ៊ុន Ansell ដើម្បីធានាថា
ផលិតផលរបស់ពួកគេនឹងត្រូវបានចែកចាយ និងមានវត្តមាន ៧០% ក្នុងទីផ្សារស្រោមអនាម័យ
របស់អូស្ដ្រាលី។

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ប៉ុន្ដែចូរ​កុំ​ទុក​ចិត្ត​ទៅ​លើ​តែ​ស្រោម​អនាម័យ​ខ្លាំង​ពេក សំខាន់​គឺ​ភាព​
ស្មោះ​ត្រង់ រវាង​ដៃ​គូ​ស្នេហា ពោល​គឺ ប្ដី​មួយ ប្រពន្ធ​មួយ គឺ​ជា​ប្រការ​ដែល​មាន​សុវត្ថិ​ភាព​ជា​ទី​
បំផុត​ ទាក់​ទិន​នឹង​កាម​រោគ​។

 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail


Tags: Viva Gel HIV condom