CamNews

យល់ដឹង 

ជប៉ុន៖ បុណ្យណូអែល គឺជាពេលដែល លក់ស្រោមអនាម័យ ដាច់បំផុត

នៅសហរដ្ឋអាមេរិកគ្រប់គ្នាគេបានរៀបចំកាដូរសម្រាប់មិត្តភ័ក្រ និងក្រុមគ្រួសារនាថ្ងៃបុណ្យណូអែល
ប៉ុន្តែនៅប្រទេសជប៉ុនឯណោះវិញគឺមិនដូចគ្នានោះទេ ព្រោះនៅអាមេរិកហាងលក់វត្ថុអនុស្សាវរីយ
គឺកំពុងតែកាក់កប តែនៅជប៉ុនហាងលក់ស្រោមអនាម័យនោះទេ ដែលកាក់កបនោះ។

JEX Condoms ក្រុមហ៊ុនផលិតស្រោមអនាម័យធំមួយនៅប្រទេសជប៉ុនបានប្រាប់អោយដឹងថាការ
លក់របស់គេបានឡើងដល់ទៅ ៨% ក្នុងអំឡុងខែមុន និងមានឡើងទៀតនារដូវកាលបុណ្យណូអែល
ឆ្នាំនេះ ព្រោះជាទម្លាប់រដូវបុណ្យណូអែលនេះ ចំរដូវរងារផង ហើយមានកម្មវិធីផងនោះ គឺស្រោម
អនាម័យលក់ដាច់ខ្លាំងណាស់។

ហេតុអ្វីបានជាបែបនេះ? ការពិតទៅបុណ្យណូអែល មិនមែនជាប្រពៃណីរបស់ជនជាតិជប៉ុននោះទេ
ណាមួយនៅជប៉ុនមានអ្នកកាន់សាសនាគ្រិស្តប្រមាណមិនដល់ ១% ផង តែហេតុអ្វីបានជាមនុស្សជា
ច្រើននាំគ្នារួមភេទនៅថ្ងៃនោះ?

ការពិតទៅថ្ងៃទី ២៥ ធ្នូនោះបានក្លាយជាថ្ងៃពិសេស ដែលគេហៅថាថ្ងៃបូជាព្រហ្មចារី មិនមែនថ្ងៃទី
១៤ កុម្ភៈ នោះទេ គេទុកថ្ងៃទី ១៤ កុម្ភៈជាថ្ងៃនៃក្ដីស្រលាញ់ ហើយទុកថ្ងៃ ២៥ ធ្នូជាថ្ងៃបូជាព្រហ្មចារី
ដែលវាចំរដូវរងារផងដែរ។ នេះគឺជាទម្លាប់មកតាំងពីឆ្នាំ ១៩៨០ មកម្ល៉េះ៕

ដោយ៖ ផានិត
ប្រភពពី៖ Rocket 


Tags: japan sex condom