CamNews

មិនគួរឲ្យជឿ 

បាត់​ប្តី​មិន​ឃើញ ត្រ​ឡប់​មក​ផ្ទះ​! ក៏​ប្រើ​កម្ម​វិធី Find My iPhone ស្រាប់​តែ​ឃើញ​ប្ដី​ ដេក​ស្លាប់

(តិចសាស់)៖ នាង Carla Melendez រស់នៅក្នុងរដ្ឋតិចសាស់ សហរដ្ឋអាម៉េរិក បានសម្តែងការរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីរកឃើញថា ប្តីរបស់ខ្លួនបាន ដេកស្លាប់ នៅតាមដងផ្លូវ ដោយមិនដឹងមូលហេតុ ហើយការរកឃើញនេះ នាងបានប្រើប្រាស់កម្មវិធីស្វែងរកតាមទូរស័ព្ទ (Find My iPhone) ។

ស្ត្រីជាប្រពន្ធរូបនេះបាននិយាយថា ប្តីនាងមានឈ្មោះ Ramiro Acosta អាយុ២៤ឆ្នាំ បានបាត់មិនឃើញត្រឡប់មកផ្ទះវិញ ហើយនាងក៏បាន ប្រើទូរស័ព្ទ iPhone តាមរកប្តី តំបន់មួយចំនួនក្នុងទីក្រុង Harris ដោយបើករថយន្តបានប្រមាណ៣០នាទី ក៏ស្រាប់តែឃើញរាងកាយប្តី ដេកស្លាប់ ក្បែរផ្លូវនោះតែម្តង ។

នាង Melendez បានរាយការណ៍រឿងនេះ ទៅប៉ូលិស ដើម្បីស្វែងរកពីឃាតក ដែលសម្លាប់ប្តីនាង ក្រោយមកប៉ូលិសក៏បានចាប់ជនម្នាក់ ឈ្មោះ Tristian J. Porter ដែលជាមិត្តជិតស្និទ្ធិរបស់ Acosta ហើយរកឃើញថា អ្នកទាំងពីរជាប់ពាក់ព័ន្ធនឹងការចែកចាយថ្នាំញៀន ប៉ុន្តែនៅថ្ងៃកើតហេតុ ពួកគេក៏កើតជម្លោះរហូត Porter បាញ់ជនរងគ្រោះស្លាប់ រួចក៏យកសាកសពទៅបោះចោលតាមផ្លូវ ។

ក្រោយពីរកឃើញភស្តុតាងរួចមក លោកក Porter ត្រូវបានប៉ូលិសចាប់ខ្លួនពីបទឃាតកម្ម ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Hot news Argentina Unbelievable new Breaking news