CamNews

តារា 

រូបថតប្លែកៗទាំង ១១ សន្លឹករបស់នាង Yaya ដែលអ្នកមិនធ្លាប់បានឃើញពីមុនមក តើជារូបថតបែបណា?

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីកូនកាត់ នាង Urassaya Sperbund ហៅ Yaya ត្រូវបានគេហទំព័រផ្លូវការរបស់ប្រទេសថៃ ទម្លាយរូបថតក្នុងស្ទាយប្លែកៗដែលមហាជនមិនដែលបានឃើញមុនមកចំនួន ១១ សន្លឹក ប៉ុន្តែរូបថតខ្លះធ្លាប់បានលេចធ្លាយពីមុនមកដែរ ហើយក៏មាន Fans ធ្លាប់បានឃើញខ្លះមកហើយ ។ 

មិត្តស្រីរបស់លោក Nadech នេះពិតជាតារាស្រីមួយដួងដែលពូកែក្នុងការជ្រើសរើសសម្លៀកបំពាក់ ព្រមទាំងចូលចិត្តថតរូបបែបស្ទាយប្លែកទៀតផង ។ តារាថៃមួយដួងនេះ ត្រូវបានគេដឹងថា មានក្រុមគ្រួសារដល់ទៅរាប់លាននាក់ឯណោះ ទាំងក្នុងនិងក្រៅប្រទេស ។ នាងនិង Nadech គឺជាគូស្នេហ៏មួយគូដែលចូលចិត្តសន្សំបុណ្យកុសលដូចគ្នា ទើបសាកសមជាគូសង្សារនឹងគ្នាយ៉ាងពិតប្រាកដ ។ 

ជាងនេះទៅទៀត នាង Yaya ជាតារាស្រីមួយដួងដែលមិនសូវជាចូលចិត្តស្លៀកពាក់សិចសុីនោះទេ ប្រសិនបើគ្មានការចាំបាច់អ្វីណាមួយនោះ ។ ចាំលែងបានទៀតហើយ ទៅទស្សនារូបថតប្លែកៗទាំង ១១ សន្លឹករបស់នាង Yaya ដែលអ្នកមិនធ្លាប់បានឃើញពីមុនមក នៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕














ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Yaya Nadech Ann Thongprasom