(ឥណ្ឌា)៖ យុវជនពីរនាក់ បានបាត់បង់ជីវិត ដោយនឹកស្មានមិនដល់ បន្ទាប់ពីពួកគេរួមជាមួយមិត្តភក្តិឯទៀត ប្រមាណ ១០នាក់ នាំគ្នាដើរលេងកំសាន្ត ហើយខណៈឈរថតរូប selfie ក៏ធ្លាក់ចូលទន្លេ ស្លាប់ទាំងពីរនាក់យ៉ាងអាណោចអធ័ម។
ហេតុការណ៍នេះ កើតឡើងនៅតំបន់ Nashik ប្រទេសឥណ្ឌា ប៉ូលីសនិយាយថា និស្សិតអាយុ ១៨ឆ្នាំម្នាក់ឈ្មោះ Jagannath Chulbhar បានស្លាប់ ខណៈឈរថតរូប selfie ក៏ធ្លាក់ចូលទន្លេ រីឯនិស្សិតម្នាក់ទៀត អាយុ១៨ឆ្នាំដូចគ្នា ឈ្មោះ Ajinkya Bhausaheb ដែលជាមិត្តភក្តិ ឃើញបែបនេះក៏ហក់ចូលទឹក ប្រុងជួយក៏លង់ទឹកស្លាប់ដែរ។
សាកសពជនរងគ្រោះទាំងពីរ ត្រូវបានអ្នកនេសាទស្រង់បាន ហើយប៉ូលីសក៏នាំ យកសពពួកគេ ទៅកាន់មន្ទីរពេទ្យ ក្បែរតំបន់កើតហេតុ ដើម្បីធ្វើកោសល្យវិច័យ និងបានទាក់ទងក្រុមគ្រួសារ ជនរងគ្រោះប្រាប់ពីដំណឹង ដ៏អកុសលនេះផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី