Pompeii គឺជាទីក្រុងដ៏ចំណាស់មួយនៅជំនាន់ពួករ៉ូម៉ាំង ដែលត្រូវបានកប់ជ្រៅក្នុងកំអែភ្នំភ្លើង
ប្រហែល ១៧០០ឆ្នាំមកហើយក្នុងជំរៅ ៦ម៉ែត។ ទីក្រុងនេះត្រូវបានគេរកឃើញឡើងវិញដោយ
កំណាយនៅឆ្នាំ ១៧៤៨ ហើយក្រោយមកវាត្រូវបានអង្គការ UNESCO ដាក់ចូលជាបេតិកភ័ណ្ឌ
ពិភពលោក។
ទីក្រុងត្រូវបានសាងសង់ឡើងពីថ្មបុរាណ ដែលមានក្បូរក្បាច់រចនាដោយចម្លាក់ និងគំនូរ
យ៉ាងពិសិដ្ឋ ហើយចម្លាក់នេះបានរៀបរាប់ពីជីវភាពរស់នៅរបស់មនុស្សម្នានៅជំនាន់រ៉ូម៉ាំង។
នៅក្នុងទីក្រុងនេះក៏មានរោងមហោស្រពបុរាណ សំរាប់សំដែងក្នុងសម័យពួករ៉ូម៉ាំងផងដែរ។
ភ្ញៀវទេសចរទាំងឡាយពិតជាស្ញប់ស្ញែងនូវចម្លាក់ដ៏អស្ចារ្យទាំងនោះជាពុំខាន នៅពេលដែល
បានទៅទស្សនាកំសាន្តផ្ទាល់។
Pompeii បានទាក់ទាញភ្ញៀវទេសចរមកទស្សនាតាំងពី ២៥០ឆ្នាំមុនមកម្លេះ ហើយសព្វថ្ងៃនេះ
មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាដ៏ច្រើន ប្រហែល 2,500,000 នាក់ក្នុង១ឆ្នាំៗ៕
ដោយ៖ មិនា
ប្រភព៖ tour