CamNews

តារា 

ស្រលាញ់គ្នាជាង ១០ ឆ្នាំ រហូតចាស់ទុំដឹងលឺ ដល់ពេលសួររឿងរៀបការ នាង Taew បែរជានិយាយថា...

កំសាន្ត ៖ នាង Taew Natapohn Tameeruks និងលោក Thon Aach Lhaisakul បានចាប់ដៃគ្នាសាងស្នេហាជាង ១០ កន្លងទៅហើយ រហូតចាស់ទុំដឹងលឺ ដល់ពេលសួររឿងរៀបការ តួស្រីក្នុងរឿង "ព្រះម៉ែនាគី" រូបនេះ បែរជានិយាយថា "ការរៀបការនាងនិងមិត្តប្រុសនៅមិនទាន់បានគិតនៅឡើយទេ ពីព្រោះខ្លួននិងសង្សារ នៅមានរឿងជាច្រើនទៀតដែលត្រូវបំពេញ"  ។ 


តារាស្រីវ័យ ២៨ ឆ្នាំរូបនេះ បានបន្តថា "នាងកំពុងតែរីករាយជាមួយនិងការងារសិល្បៈ ហើយគ្រួសារទាំងពីរក៏បានយល់ព្រមចំពោះរឿងនេះ ដោយសារតែ នាង Taew និង Thon ក៏មានអាយុមិនច្រើនណាស់ណាដែរ។ Taew បន្ថែមថា នាងមិនបានភ័យខ្លាចចំពោះការផ្លាស់ប្តូររបស់ពួកគេទេ ដោយសារតែមនុស្សតែងតែមានការផ្លាស់ជារៀងរាល់ថ្ងៃ​ ហើយនេះគឺជាធម្មជាតិទៅហើយ។ មួយវិញទៀត មិត្តស្រីលោក Thon ក៏និយាយថា នាងសប្បាយរីករាយនៅក្នុងទំនាក់ទំនងមួយនេះ ម្យ៉ាងវិញទៀត ពួកគេនៅតែពេញចិត្តនៅអ្វីដែលពួកគេកំពុងធ្វើ " ។ 


ចុងក្រោយ Taew Natapohn Tameeruks បានបង្ហើបប្រាប់អ្នកកាសែតថា មិត្តប្រុសរបស់នាងនៅមិនទាន់សូមនាងរៀបការនៅឡើយទេ ហើយប្រសិនបើ Thon Aach Lhaisakul ស្នើសុំនាងរៀបការមែន នាងនឹងចាប់ផ្តើមគិតអំពីរឿងនោះ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Taew Natapohn Tameeruks Thon Aach Lhaisakul