CamNews

ប្លែកៗ 

ភ្ញាក់ផ្អើលខ្លាំង៖ បុរសម្នាក់វះកាត់មុខ ក្លាយទៅជាមុខសុនខ

ថ្មីៗនេះ នៅលើអ៊ីនធឺណេតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីការដែលបុរសម្នាក់ជនជាតិប្រេស៊ីល
បានធ្វើការវះកាត់មុខមាត់ក្លាយទៅជាសត្វសុនខ(ឆ្កែ)។ រឿងនេះបានធ្វើឲ្យមនុស្សជាច្រើននាក់
ភ្ញាក់ផ្អើលយ៉ាងក្រៃលែង ដោយហួសចិត្តស្ទើរតែមិនជឿភ្នែករបស់ខ្លួន។ នេះប្រហែលជាការវះ
កាត់ដ៏ចម្លែក និងគួរឲ្យខ្លាចបំផុតនៅលើពិភពលោក។
បណ្តារូបភាពដែលត្រូវបានបង្ហោះលើអ៊ីនធឺណេតបានឃើញថា ក្រុមគ្រូពេទ្យបានវះកាត់ភ្ជាប់ផ្នែក
ក្បាលនៃសុនខមួយក្បាល នឹងមុខរបស់យុវជនម្នាក់នេះ។ ជាលទ្ធផលគាត់ក៏ទទួលបានផ្ទៃមុខពាក់
កណ្តាលមនុស្ស ពាក់កណ្តាលសុនខ ដូចបំណង។
ជាក់ស្តែង សកម្មភាពនេះយ៉ាងណានោះគឺមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។ មនុស្សជា
ច្រើនបាននិយាយថា នេះគឺជាបណ្តារូបភាពក្លែងក្លាយប៉ុណ្ណោះ ដែលបង្ហោះឡើងក្នុងគោលបំណង
ធ្វើឲ្យភ្ញាក់ផ្អើលក៏ដូចជាទទួលការចាប់អារម្មណ៍។ អ្នកនិយមលេងអ៊ីនធឺណេតមួយចំនួន បានស្វែង
រកឃើញថារូបភាពទាំងនេះ ជារូបភាពដែលគេ Photoshop តែប៉ុណ្ណោះ។
សូមទស្សនាបណ្តារូបភាពនៃការវះកាត់នេះទាំងអស់គ្នា !
ដោយ៖ សិលា
ប្រភព៖ K14

Tags: Shock man operation to a dog brazil unbelievable strange